Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ស្នងការរងខេត្តកពង់ធំ ដឹកនាំកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបនៅឃុំផាត់សណ្តាយ

ស្នងការរងខេត្តកពង់ធំ ដឹកនាំកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបនៅឃុំផាត់សណ្តាយ

(កំពង់ធំ)÷ ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងខេត្តកំពង់ធំ និង ប្រធានទីបញ្ជារការស្រាលប្រចាំការឃុំផាត់សណ្តាយ បានសហការជាមួយលោកអនុសេនីយ៍ឯក ហែម ថន នាយទាហានដឹកនាំនៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) ចុះត្រួតពិនិត្យទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទនៅចំណុចក្រឡុកបាយក្អែកនិយាមកាលេខ ៤៨p ៤៤៣១៤៦,១៣៨៩២៧០ ស្ថិតនៅផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។

ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បន្តដឹកនាំកម្លាំងពង្រឹងការគ្រប់គ្រងកន្លែងអភិរក្ស និងបន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានផុលផុសទូលំទូលាយជាក់ស្តែងដូចថ្ងៃនេះ ដើម្បីរួមចំណែកការពារត្រីដែលកំពុងរងគ្រោះ ត្រូវបានការពារដោយច្បាប់ជលផល ឱ្យនៅគង់វង្សយូរអង្វែង មាននិរន្តរភាពសំបូរឡើងវិញ។ 

លោកឧត្តមសេនីយ៍ត្រីស្នងការរង ជាប្រធានក្រុមការងារ បានអំពាវនាវដល់បងប្អូនប្រជានេសាទឱ្យចូលរួម ការពារត្រីដែលជិតផុតពូជ និងត្រីកម្រព្រមទាំងបញ្ឈប់ជាបន្ទាន់ ការធ្វើនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ព្រោះឧបករណ៍ទាំងនេះបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ប្រភពធនធានជលផល ចូលរួមការពារទាំងអស់គ្នា ធនធានជលផលជារបស់យើងនិងចិញ្ចឹមយើងគ្រប់គ្នា។

ការចុះបង្ក្រាបនេះជាលទ្ធផលសម្រេចអនុវត្តបាន០១ករណី បានចុះរុះរើនិងបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកខុសច្បាប់ចំនួន០១បាំង ប្រវែង៨០ម៉ែត ឡុកចំនួន០១គ្រឿង លក/លូចំនួន០២មាត់
បង្គោលចំនួន២៩ដើម ចាក់លែងត្រីចំរុះចំនួន២០គីឡូក្រាមចូលទន្លេវិញ ប្រើប្រាស់មធ្យោបាយសរុបចំនួន ០៦គ្រឿង ប្រើប្រេងសាំងអស់ចំនួន១៥០លីត្រ និងកម្លាំងចូលរួមសរុបចំនួន៣១នាក់។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV