Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង ជំរុញលើកទឹកចិត្តប្រធានគណៈកម្មការគ្រប់គ្រងទំនប់ក្រាយ ត្រូវធ្វើការគ្រប់គ្រង បែងចែកឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត

អភិបាលស្រុកស្ទោង ជំរុញលើកទឹកចិត្តប្រធានគណៈកម្មការគ្រប់គ្រងទំនប់ក្រាយ ត្រូវធ្វើការគ្រប់គ្រង បែងចែកឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត

(កំពង់ធំ)÷ អភិបាលស្រុកស្ទោងជំរុញលើកទឹកចិត្តប្រធានគណៈកម្មការគ្រប់គ្រងទំនប់ក្រាយ ត្រូវធ្វើការគ្រប់គ្រង បែងចែកឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត លោក សាយ គឹមឡម បានជំរុញយកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់បោះឆ្នោតអនុម័តនីតិវិធីក្នុងការបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងទំនប់ក្រោយ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅសាលាឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

ជាមួយនេះលោកបានលើកទឹកចិត្តដល់អាជ្ញាធរឃុំម្សាក្រង និងឃុំកំពង់ចិត្តជើងត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មូលដ្ឋានដើម្បីឱ្យមានការដាក់ពាក្យឈរឈ្មោះឱ្យបានផុសផល ជាពិសេសពីសំណាក់អ្នកមានសមត្ថភាព អ្នកដែលយល់ច្បាស់ពីបច្ចេកទេសក្នុងការធ្វើស្រែជាពិសេសស្រែប្រាំង ជាបុគ្គលដែលស្មោះត្រង់ មានសាមគ្គីភាព ទំនួលខុសត្រូវខ្ពស់។

ទន្ទឹមនឹងនេះ លោកសាយ គឹមឡម បានលើកទឹកចិត្តថែមទៀតដល់ប្រជាកសិករដែលទទួលផលពីទំនប់ក្រាយនេះត្រូវចូលរួមថវិកាសមាជិកភាពឱ្យបានគ្រប់ចំនួន គ្រប់ៗគ្នាដើម្បីទ្រទ្រង់ដំណើរការទំនប់នេះឱ្យបានប្រកបដោយនិរន្តរភាព ដែលនឹងនាំឱ្យជីវភាពកសិករកាន់តែប្រសើរឡើងថែមទៀតព្រោះទំនប់ក្រាយនេះនឹងអាចជួយឱ្យកសិករធ្វើស្រែបានបីដងក្នុងមួយឆ្នាំ ប្រកបដោយទិន្នផលខ្ពស់ថែមទៀត។

ជាចុងបញ្ចប់ លោកបានជំរុញដល់ឪពុកម្ដាយ អាណាព្យាបាល អាជ្ញាធរមូលដ្ឋានត្រូវបញ្ជូនកូនចៅ និងបុត្រធីតារបស់ខ្លួនទៅសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ជាពិសេសរៀនឱ្យបានចប់មហាវិទ្យាល័យ ព្រោះមានតែគុណតម្លៃនៃការសិក្សានេះទេដែលនាំឱ្យខ្លួនយើងមានអនាគតគឺស្វាង ជាពិសេសអាចធ្វើឱ្យយើងមានសមត្ថភាពខ្ពស់ ក្នុងការកសាងសេដ្ឋកិច្ចគ្រួសារ ក្នុងការការពារអធិបតេយ្យបូរណភាពទឹកដីដ៏ស្រស់បំព្រងនៃយើងពីការឈ្លានពានរបស់បច្ចាមិត្តនានា។

សូមបញ្ជាក់ថា ទំនប់ក្រាយជាគម្រោងអភិវឌ្ឍដែលស្ថិតនៅលើឃុំកំពង់ចិនជើងនិងឃុំម្សាក្រង ដែលអាចឱ្យកសិករបញ្ចូលទឹកស្រែដោយគ្រាន់តែបើកទឹកបញ្ចូលពុំចាំបាច់បូមឡើយ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV