Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លាំងដែលប្រចាំការនៅទីបញ្ជាការស្រាល បង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងស្រុកសណ្ដាន់ និងស្រុកសន្ទុក ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លាំងដែលប្រចាំការនៅទីបញ្ជាការស្រាល បង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងស្រុកសណ្ដាន់ និងស្រុកសន្ទុក ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានជួបសំណេះសំណាលពង្រឹងភារកិច្ច និងដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាល ចំនួន ៦គោលដៅ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងស្រុកសន្ទុក ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ​ ឲ្យ​ទទួល​បាន​ជោគជ័យ​ ។ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅតំបន់ព្រៃសហគមន៍ជាំស្មាច់ ជាប់ព្រំប្រទល់ស្រុកសន្ទុក និងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ កងកម្លាំងទាំងអស់ដែលមានភារកិច្ចប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបន្តសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ឬដោយម្ចាស់ការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវឲ្យកើតមានឡើងជាដាច់ខាត នូវការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ, ការកាប់និងដឹកជញ្ជូនឈើដោយខុសច្បាប់ ។ កងកម្លាំងនៅទីបញ្ជាការស្រាលណាមួយដែលធ្វេសប្រហែស ក្នុងការបំពេញភារកិច្ច ឬមានការគប់គិត ធ្វើឲ្យបទល្មើសនេះកើតឡើងដោយមិនបានទប់ស្កាត់ និងបង្ក្រាប ត្រូវទទួលវិន័យរបស់កងយោធពលខេមរភូមិន្ទ ឬនឹងត្រូវស្នើសុំលុបឈ្មោះចេញពីបញ្ជីកងយោធពលខេមរភូមិន្ទ  ក្នុងករណីធ្ងន់ធ្ងរត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការយោគយល់ឡើយ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ប្រគល់ជូនកងកម្លាំងដែល​កំពុង​ប្រចាំ​ការ​នៅ​ទី​បញ្ជាការ​ស្រាល​ទាំង​៦​ ដើម្បីបន្តសកម្មភាព ឲ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV