Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមបណ្ឌិត ខាន់ ខុន ប្រគល់អណ្ដូងទឹកស្អាតជូនកងទ័ព និងគ្រួសារកងទ័ព សម្រាប់ប្រើប្រាស់នៅអង្គភាពកងវរសេនាតូចលេខ ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ 

ឯកឧត្តមបណ្ឌិត ខាន់ ខុន ប្រគល់អណ្ដូងទឹកស្អាតជូនកងទ័ព និងគ្រួសារកងទ័ព សម្រាប់ប្រើប្រាស់នៅអង្គភាពកងវរសេនាតូចលេខ ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ 

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាប្រធាន សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញជាធិបតីភាពក្នុងពិធីប្រគល់អណ្ដូងទឹកស្អាតមួយកន្លែង ដែលបានចំណាយថវិកាក្នុងការស្ថាបនាចំនួនជាង ពីរពាន់ដុល្លារសហរដ្ឋអាមេរិក ជូនដល់យោធិន កងវរសេនាតូចលេខ ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារយោធិន សម្រាប់ប្រើប្រាស់ ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

   ឯកឧត្តមបណ្ឌិត ខាន់ ខុន បានមានប្រសាសន៍ថា ក្រោមជំនួយឧបត្ថម្ភពីសប្បុរសជននានា  និងដៃគូអភិវឌ្ឍន៍ អណ្តូងទឹកស្អាតនៃ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព និងក្រុមជំនុំបេសកកម្មដំណឹងល្អ បានកសាងអណ្ដូងទឹកស្អាតជូនប្រជាពលរដ្ឋ នៅតាមសាលារៀន តាមសហគមន៍តាមជនបទ និងនៅតាមមូលដ្ឋាននានា នៅទូទាំងប្រទេសបានចំនួនជិត ៧០០ អណ្ដូងរួចមកហើយ ទាំង២៤ខេត្តនៃប្រទេសកម្ពុជា ជាមួយនោះដែរឯកឧត្តមបណ្ឌិត ក៏បានជួយស្ថាបនាអណ្ដូងទឹកស្អាតចំនួនពីរ នៅលើដីសម្បទានសង្គម កិច្ចសម្រាប់ផ្ដល់ជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រើប្រាស់នាពេលកន្លងមកផងដែរ។

   ឯកឧត្តមបណ្ឌិត ខាន់ ខុន បានផ្ដាំផ្ញើដល់យោធិន និងក្រុមគ្រួសារយោធិន នៅក្នុងទីតាំងអង្គភាពកងវរសេនាតូចលេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមចូលរួមថែរក្សាសមិទ្ធផលអណ្ដូងទឹកស្អាត ដែលបានប្រគល់ជូននេះឱ្យបានល្អតាមលក្ខណៈបច្ចេកទេស សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមរបស់យោធិន និងក្រុមគ្រួសារយោធិនបានយូរអង្វែងតទៅ  ។

    ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធាន សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព ដែលជានិច្ចជាកាល ឯកឧត្តមបណ្ឌិត តែងតែជួយឧបត្ថម្ភ និងដោះស្រាយនូវការលំបាកនានា ពិសេសជួយដល់អង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នាពេលកន្លងទៅ ។

   នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឲ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងវរសេនាតូចលេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងក្រុមគ្រួសារ បានប្ដេជ្ញាចិត្ត ថែរក្សាសមិទ្ធផលអណ្ដូងទឹកស្អាត ដែលបានប្រគល់ជូននៅពេលនេះ ដើម្បីបានប្រើប្រាស់យូរអង្វែង ជាសម្បត្តិរបស់យើងទាំងអស់គ្នាចាប់ពីពេលនេះតទៅ និងសូមគោរពជូនពរឯកឧត្តមបណ្ឌិត ខាន់ ខុន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមទទួលបាននូវសេចកីសុខ សេចកីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains