Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ថវិកា​បេឡាមរណ​សង្គ្រោះ​ និង​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន​ នៅស្រុកសណ្តាន់​ ខេត្ត​កំពង់ធំ​

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ថវិកា​បេឡាមរណ​សង្គ្រោះ​ និង​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន​ នៅស្រុកសណ្តាន់​ ខេត្ត​កំពង់ធំ​

   ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ ​តំបន់​ប្រតិបត្តិការ​សឹក​រង​ តំណាង​ឲ្យ​គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​ អមដំណើរ​ដោយ​លោក​ ជួន​ សិលាវិត​ ប្រធាន​សាខា​​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ខេត្ត​កំពង់ធំ​ បានដឹកនាំសហការី​ នៃ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​  ស្រុក​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ ឃុំ​ ភូមិ​ បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​ និង ប្រគល់​ថវិកា​បេឡាមរណ​សង្គ្រោះ​ និង​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូន
ក្រុម​គ្រួសារ​សព​ អតីត​យុទ្ធជនសោធននិវត្តន៍ ដែល​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​​ នៅ​គេហដ្ឋាន​របស់​សព​ ស្ថិតនៅភូមិពពឹង ឃុំមានជ័យ ស្រុកសណ្តាន់​ ខេត្ត​កំពង់ធំ​ ។

  លោកអនុសេនីយ៍ទោ យិន ដាលីន នាយរងការិយាល័យទី១ តំណាង​ឲ្យ​ក្រុម​លេខាធិការដ្ឋាន​ សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ បាន​អាន​សាររំលែក​ទុក្ខ​ របស់​សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ឋជន​ និង​និវត្តន៍​ជន​កម្ពុជា​ ជូន​ចំពោះ​ក្រុម​គ្រួសារ​សព​លោក ​ចេង ជា ជាអតីតយុទ្ធជន​ មានអាយុ ៦៦ឆ្នាំ មានឋានន្តរសក្ដិ អនុសេនីយ៍ឯក ធ្លាប់បានចូលរួមបម្រើក្នុងជួរនគរបាលនៅឆ្នាំ១៩៨៣ ។ ហើយត្រូវបានក្រសួងមហាផ្ទៃ ដាក់​ចូលនិវត្តន៍នៅក្នុងឆ្នាំ២០១៤ ដែលលោកមានតួនាទីជាអធិការរងស្រុក​ប្រាសាទ​បល្ល័ង្ក​ ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​សណ្តាន់​ ។ ​លោកត្រូវបានទទួលមរណភាពដោយសាររោគាពាធ កាលពីថៃ្ងទី១៤ ខែមករា​ ឆ្នាំ​២០២៦​​ ថ្មីៗ​កន្លង​ទៅ​នេះ​ ដោយបានបន្សល់ទុកនូវភរិយា និងកូន រស់នៅក្នុងបន្ទុកចំនួន ៣នាក់ ។

   ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ថ្លែង​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ជា​ទី​បំផុត​ចំពោះ​ការ​បាត់បង់​លោក​អនុសេនីយ៍​ឯក ចេង ជា ​ជាអតីតយុទ្ធជន ដែលធ្លាប់បានចូលរួមសហការជាមួយកងទ័ព​ ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​ ជាច្រើន​សមរភូមិ​  ក្នុង​ការប្រយុទ្ឋការពារ​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត​ វឹល​ត្រឡប់​មក​វិញ​បាន​ ។​ហើយ​ការបាត់បង់លោកអនុសេនីយ៍ឯក ចេង ជា នៅ​ពេល​នេះ​ គឺជាបាត់បង់ស្វាមី​ និង​ជា​ឪពុក​ដ៏​ល្អ​ នៅក្នុងគ្រួសារ ។

   ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ជម្រាប​ជូន​ក្រុម​គ្រួសារ​សព​ និង​ប្រជាពលរដ្ឋ​អំពី​ប្រសាសន៍​សំខាន់​ៗរបស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ​ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និង​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ ចំពោះ​ជីវភាព​រស់នៅ​របស់​បងប្អូន​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ គិត​ទាំង​ការ​យក​ចិត្ត​ទុកដាក់​ ការ​សិក្សា​រៀន​សូត្រ​ ការ​ផ្តល់​ការ​ងារ​សមស្រប​សម្រាប់​កូន​ចៅ​អតីត​យុទ្ធ​ជន​ និងនិវត្តជន​យេីង​ រួម​ទាំង​ការ​ដោះ​ស្រាយ​ដីធ្លី​ និង​ផ្ទះ​សម្បែង​ ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ដែល​គ្មាន​ដី​គ្មាន​ផ្ទះ​ ពិត​ប្រាកដ​ផងដែរ​ ។

   នៅ​ក្នុង​ឱកាស​ ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ និង​គោរព​វិញ្ញាណក្ខន្ធ​សព​ អតីតយុទ្ធជនសោធននិវត្តន៍​ ឈ្មោះ​ ចេង ជា នេះដែរ ។ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ប្រគល់​ជូន​នូវ​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ចំនួន​ ៤លានរៀលនិង​គ្រឿង​ឧបភោគ​បរិភោគ​ អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត ​ពេជ​ ចន្ទ​មុន្នី​ ជូន​ដល់​ក្រុម​គ្រួសារ​សព​ផងដែរ​  និង​បាន​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​លោក​អនុសេនីយ៍​ឯក​ ចេង ជា បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV