Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដម​សេនីយ៍​ទោ​សោម​ ស៊ុន​ ចាត់តាំង​សហការី​នាំ​យក​ស្បៀង​អាហអាហា ជូនប្រជាពលរដ្ឋ​ ពិការ​ គ្មាន​ទីពឹង​ នៅ​ឃុំ​ទ្រៀល​ ស្រុក​តាំង​គោក​ ខេត្ត​កំពង់ធំ​

ឧត្ដម​សេនីយ៍​ទោ​សោម​ ស៊ុន​ ចាត់តាំង​សហការី​នាំ​យក​ស្បៀង​អាហអាហា ជូនប្រជាពលរដ្ឋ​ ពិការ​ គ្មាន​ទីពឹង​ នៅ​ឃុំ​ទ្រៀល​ ស្រុក​តាំង​គោក​ ខេត្ត​កំពង់ធំ​

ខេត្តកំពង់ធំ៖ ដោយ​សេចក្ដី​គោរព​ស្រឡាញ់​ និង​អាណិត​អាសូរ​ជាពន់​ពេក​ចំពោះ​ ប្រជាពលរដ្ឋ​មួយ​រូប​ដែល​ធ្លាក់​ខ្លួន​ពិការ​ដោយ​សារ​ជំងឺ​ដាច់​សរសៃ​ឈាម​ ហើយ​រស់នៅ​ឯកោគ្មានទីពឹង​  ដែល​បាន​ដិត​ជាប់​ក្នុង​អារម្មណ៍​ក្នុង​ពេល​បាន​ជួប​គាត់​នាពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ។ ដេីម្បី​ជួយ​ដោះស្រាយ​នូវ​ការ​លំបាក​ខ្វះ​ខាត​ជូន​គាត់​  នៅ​ព្រឹក​ថ្ងៃ​ ១៧​ ខែ​ មករា​ ឆ្នាំ​២០២៦​ ឧត្តម​សេនីយ៍​ទោ​សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បាន​ចាត់​តាំង​លោក​វរសេនីយ៍​ទោ​កែ​  ម៉ៃ​ នាយ​សេនា​ធិការ​រង​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ដឹកនាំ​សហការី​ នាំ​យក​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ និង​ថវិកា​មួយ​ចំនួន​ ដែល​ជាអំណោយរបស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ទៅ​ឧបត្ថម្ភ​ជូន​គាត់​ ដែល​កំពុង​រស់នៅ​ភូមិ​ត្នោត​  ឃុំ​ទ្រៀល​ ស្រុក​តាំង​គោក​ ខេត្ត​កំពង់ធំ​ ។

លោក​យាយ​ ប៉ូ​ សុខ​ អាយុ​  ៦៧​ ឆ្នាំ​ បាន​រៀប​រាប់​ថា​ គាត់​ជាស្ត្រី​មេម៉ាយ​ អស់​រយៈ​ពេល​ ៤០​ ឆ្នាំ​ហើយ​ មាន​កូនប្រុស​មួយ​នាក់​ បាន​ទៅ​ប្រកបមុខ​របរជាជាង​សំណង់​នៅ​ទី​ក្រុង​ភ្នំពេញ​ មាន​ការ​ខ្វះខាត​យ៉ាង​ខ្លាំង​ មិន​អាចមានថវិកា​ និង​មក​មេីលថែទាំម្តាយបានឡេីយ​  ដោយ​គាត់​រស់​នៅ​ឯកោ​ ក្នុង​ពេល​ដែល​គាត់​បានធ្លាក់ខ្លួនពិការ​អស់​រយៈពេល​៥​ ឆ្នាំ​ ហើយ​  ។  លោកយាយ​ប៉ូ​ សុខ​  បានថ្លែងទឹកភ្នែកបន្ថែមទៀតថា​ រៀងរាល់ថ្ងៃ​គាត់​ត្រូវ​រំកិល​ខ្លួន​ដែល​ពិការ​ចំអិនម្ហូប​អាហារ​ បន្តិចបន្តួច​ ដែល​បាន​អ្នក​ជិត​ខាង​បាន​ផ្តល់​ជូន​គាត់​ ។ តែ​នៅ​ពេល​ខ្លះ​ទៀត​សុខ​ភាព​គាត់​មិន​ល្អ​ មិនអាចធ្វេីអ្វីបាន​ ហើយ​អ្នក​ជិតខាង​គាត់​រវល់​ភារកិច្ច​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ​នីមួយៗ​ដែរ​ គាត់​ត្រូវសម្រាកនៅលេីកន្ទេល​ទោចចិត្តចំពោះព្រហ្មលិខិត​ទាំង​ទឹក​ភ្នែក​ ។

នៅ​ក្នុង​ឱកាស​នេះ​ ក្រុម​ការងារ​បាន​នាំយក​នូវ​អំណោយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ឧបត្ថម្ភ​ជូន​គាត់​ មាន​អង្ករចំនួន​ ៥០​ គីឡូក្រាម​ មីខ្លាឃ្មុំចំនួន​ ២​ កេស​ ត្រីខ​កំប៉ុង​ចំនួន​ ២​ យួរ​ ទឹក​ត្រី​ ទឹក​ស៊ីអ៊ីវ​ចំនួន​ ២​ យួរ​ ទឹក​ផ្លែឈើ​ចំនួន​ ១​ កេស​ ទឹក​សុទ្ធ​ចំនួន​ ៥​ យួរ​ ភួយ​ដណ្ដប់​ចំនួន​ ពីរ​ និង​ថវិកា​មួយ​ចំនួន​ទៀត​ផងដែរ​ ។
លោកយាយ​ ប៉ូ​ សុខ​ រំភើបចិត្ត​រកអ្វី​ប្រៀបផ្ទឹម​ពុំបាន​ ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​ដល់​ជីវិត​រស់នៅ​របស់​គាត់​ នៅ​ពេល​នេះ​ ដែល​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំបាន​ និង​បាន​ សូមគោរព​ជូន​ពរ​សម្តេច​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ព្រមទាំង​ក្រុម​ការងារ​ទាំងអស់​ សូមបានប្រកបដោយពុទ្ធពរទាំងប្រាំប្រការគឺអាយុ​ វណ្ណៈ​ សុខៈ​ ពលះ​ និង​បដិភានៈ​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV