Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្ដម ហាន កុសល អញ្ជេីញក្នុងពិធីបេីកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា (បាលីរង) ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ក្រុងស្ទឹងសែន​

ឯកឧត្ដម ហាន កុសល អញ្ជេីញក្នុងពិធីបេីកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា (បាលីរង) ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ក្រុងស្ទឹងសែន​

(កំពង់ធំ)÷ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជេីញជាអធិបតីក្នុងពិធីបេីកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា (បាលីរង) ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី​ សង្កាត់ព្រៃតាហ៊ូ​ ក្រុងស្ទឹងសែន​ ខេត្តកំពង់ធំ​ កម្មវិធីប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ អាទិត្យ ១៤-១៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០២៦ មានរយៈពេល២ថ្ងៃ នៅមណ្ឌលខេត្តកំពង់ធំ បេក្ខសមណសិស្ស -សិស្ស បានដាក់ពាក្យប្រឡងទូទាំងខេត្តមានចំនួនសរុប២៥៦អង្គ/នាក់ ចែកចេញជា១១បន្ទប់។

កម្មវិធីនេះផងដែរក៏មានការនិមន្តអញ្ជើញចូលរួមពីព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ ជាព្រះចៅអធិការវត្តឥន្រ្ទីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ព្រះប្រធានមណ្ឌលប្រឡងខេត្តកំពង់ធំ លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងជាប្រធានមណ្ឌលប្រឡងខេត្តកំពង់ធំ  លោកអនុប្រធានមន្ទីរធម្មការ និងសាសនា មន្ត្រីរាជការដែលជាអន្តរក្ស និងព្រះសង្ឃ ជាច្រើនអង្គ/នាក់ផងដែរ។

ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត បានលើកទឹកចិត្តដល់បេក្ខសមណសិស្ស-សិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ។ ជាក់ស្ដែង បេក្ខសមណសិស្ស-សិស្ស ត្រូវតែតាំងស្មារតីឱ្យរឹងមាំ ហើយព្យាយាមសរសេរឱ្យបានគ្រប់មុខវិជ្ជា ទោះបីជាងាយស្រួលឬលំបាកក៏ដោយ ប្រសិនបើមានបញ្ហាសុខភាពសូមរាយការណ៍មកលោកគ្រូអ្នកគ្រូដែលជាអនុរក្សនៅតាមមណ្ឌលនីមួយៗ ដើម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។

ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា  មានសង្ឃដឺការ បេក្ខសមណសិស្ស-សិស្សទាំងអស់ដែលមកប្រឡងក្នុងរយៈពេល២ថ្ងៃនេះ សូមខិតខំបំពេញកិច្ចការងាររបស់ខ្លួនឱបានល្អប្រសើរនៅមុខវិជ្ជាដែលចែកជូនតាមម៉ោងនីមួយៗ។  ត្រូវតែអនុវត្តការប្រឡងនេះប្រកបដោយភាពយុត្តិធម៌ត្រឹមត្រូវ ដើម្បីសម្រេចគោលបំណងដែលបានរៀបចំឱ្យមានលក្ខណៈល្អប្រសើរនិងមានការទទួលខុសត្រូវខ្ពស់។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV