Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ប្រគល់ថវិកាធានារ៉ាប់រងសង្គម​ ចំនួនជិត ​១០៧​លានរៀល​ ររបស់រាជរដ្ឋាភិបាលតាមរយៈសាខាមូលនិធិជាតិជំនួយសង្គមខេត្ត្តកំពង់ធំ​ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន ចំនួន​ ៧គ្រួសារ  និង​ឧបត្ថម្ភ​អំណោយ​មនុស្សធម៌​របស់​សម្តេច​ធិបតី ​ហ៊ុន​ ម៉ាណែត​ ជូនអតីតយុទ្ធជន​ ពិការ​ចំនួន ៥គ្រួសារ​ នៅខេត្ត​កំពង់​ធំ​

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ប្រគល់ថវិកាធានារ៉ាប់រងសង្គម​ ចំនួនជិត ​១០៧​លានរៀល​ ររបស់រាជរដ្ឋាភិបាលតាមរយៈសាខាមូលនិធិជាតិជំនួយសង្គមខេត្ត្តកំពង់ធំ​ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន ចំនួន​ ៧គ្រួសារ  និង​ឧបត្ថម្ភ​អំណោយ​មនុស្សធម៌​របស់​សម្តេច​ធិបតី ​ហ៊ុន​ ម៉ាណែត​ ជូនអតីតយុទ្ធជន​ ពិការ​ចំនួន ៥គ្រួសារ​ នៅខេត្ត​កំពង់​ធំ​

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ថវិកាធានារ៉ាប់រងសង្គម ចំនួន ១០៦,៩៩៣,​៣១០​រៀល របស់​រាជរដ្ឋាភិបាល​ នៃព្រះរាជាណាចក្រកម្ពុជា​ ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៧គ្រួសារ ដែល​អញ្ជើញ​មក​ពី​តាម​បណ្ដា​មូលដ្ឋាន​នានា​ក្នុង​ខេត្ត​កំពង់ធំ​ និង​អតីត​យុទ្ឋជន​ ពិការ​ ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ចំនួន​ ៥គ្រួសារ​ ដែលបានអញ្ជើញមកពីស្រុកកំពង់ស្វាយ ដែល​ពិធីនេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពីលោក​ ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ធំ​ ព្រមទាំង​នាយ​ទាហាន​ នាយ​ទាហាន​រង​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ និង​ប្រជាពលរដ្ឋ​ ក៏បាន​អញ្ជើញ​ចូលរួមផងដែរ​ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ​ ។

  លោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ បានឡើងរាយការណ៍អំពី គោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្ដល់ប្រាក់ធានាអារ៉ាប់រងសង្គម សម្រាប់ផ្ដល់ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ដែលបានទទួលមរណភាពនាពេលកន្លងទៅ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តប្រកបរបរចិញ្ចឹមជីវិត  និងបានគូសបញ្ជាក់អំពី ចំនួនទឹកប្រាក់ដែលក្រុមគ្រួសារសពអតីតយុទ្ធជនត្រូវបានទទួល  មានការខុសៗគ្នា ទៅតាមឋានន្តរសក្កិ និងអតីតភាពការងារ និងប្រភេទមុខសញ្ញារបស់អតីតយុទ្ធជននីមួយៗ ។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ ចំពោះអតីតយុទ្ធជនរបស់យើង ដែលបានទទួលមរណភាពនាពេលកន្លងទៅ និងបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។  និងបានបញ្ជាក់ជូនអំពីការយកចិត្តទុកដាក់គិតគូរគ្រប់បែបយ៉ាង របស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះអតីតយុទ្ធជនរបស់យើង ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។ក្នុងរយៈពេលជាង ៣ខែកន្លងទៅ​ ក្នុង​ពិធី​បុណ្យ​សព​ ក្រុមគ្រួសារសពអតីតយុទ្ធជនបានទទួលថវិកាបេឡាមរណៈសង្គ្រោះសម្រាប់ធ្វើបុណ្យសព រួច​មក​ហើយ​ និងនៅថ្ងែនេះបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ត្រូវបានទទួលកញ្ចប់ថវិកាធានារ៉ាប់រងសង្គមរបស់​រាជរដ្ឋាភិបាល​សម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិតបន្ថែមទៀត ។ នៅ​ក្នុង​ឱកាស​នេះ​ដែរ​ ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ ក៍បាន​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​ និង​បាន​ឧបត្ថម្ភ​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​អំណោយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូន​បងប្អូន​អតីត​យុទ្ធពិការ​ដែល​មានជីវភាពលំបាកខ្វះខាត​ ចំនួន ៥គ្រួសារ​ ដែលបានអញ្ជើញមកពីស្រុកកំពង់ស្វាយ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​នូវ​អង្ករ​ចំនួន​ ២៥​គីឡូ​ក្រាម​ មីជាតិចំនួន​មួយ​កេស​ ទឹកត្រី​ ទឹក​សុីអុីវចំនួន​មួយ​យួរ​ និង​ត្រីខ​កំប៉ុង​ចំនួន​មួយ​យួរ​ផង​ដែរ​ ។

  ក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន ៧គ្រួសារ  និង​បងប្អូន​អតីត​យុទ្ធ​ពិការ​ដែល​មានជីវភាពលំបាកខ្វះខាត​ ចំនួន​ ៥​គ្រួសារ​ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែបានឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដល់សុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ និងបានប្តេជ្ញាចិត្ត​ដាច់​ខាត​គាំទ្រ​ការ​ដឹកនាំ​របស់​សម្ដេច​លុះត្រា​អវសាន្តជីវិត​ និង​បាន​សូមគោរពជូនពរសម្ដេច លោកជំទាវឯកឧត្តម លោក លោកស្រីទាំងអស់ សូមទទួល​បាន​តែនឹងពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ ពិនិត្យដោយលោក ធូ កែវមុន្នី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV