Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អគ្គិភ័យបានលេបត្របាក់សារមន្ទីររក្សាទុកកេរ្តិ៍ដំណែលសម្ភារៈបុរាណ០១ខ្នង និងផ្ទះស្នាក់នៅមួយផ្នែករបស់មណ្ឌលកុមារអាស៊ី នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន

អគ្គិភ័យបានលេបត្របាក់សារមន្ទីររក្សាទុកកេរ្តិ៍ដំណែលសម្ភារៈបុរាណ០១ខ្នង និងផ្ទះស្នាក់នៅមួយផ្នែករបស់មណ្ឌលកុមារអាស៊ី នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខក្មួយៗកុមារ ដែលកំពុងស្នាក់នៅរៀនសូត្រមុខវិជ្ជាទូទៅ និងផ្នែកសិល្បៈបុរាណ នៅមណ្ឌលកុមារអាស៊ី ដែលរងគ្រោះថ្នាក់ដោយអគ្គិភ័យឆាបឆេះអគារសារមន្ទីររក្សាទុកកេរ្តិ៍ដំណែលសម្ភារៈបុរាណមួយខ្នង និងផ្ទះស្នាក់នៅមួយផ្នែក កាលពីវេលាម៉ោង ១ និង៤៥ នាទី រំលងអធ្រាត ឈានចូលដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះ ស្ថិតនៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោក ម៉ៅ សុវណ្ណឌី ប្រធានមណ្ឌលកុមារអាស៊ី ប្រចាំការនៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ បានមានប្រសាសន៍ថា កុមារតូចៗ និងកុមារវ័យជំទង់ ដែលមកពីតាមបណ្ដាស្រុកមួយចំនួន បានមកស្នាក់នៅរៀនសូត្រនៅទីនេះមានចំនួន២៦នាក់ ក្រោមការជួយឧបត្ថម្ភរបស់សប្បុរសជនមកពីប្រទេសជប៉ុន ដោយមានរៀបចំជាសារមន្ទីរ ជាកន្លែងស្នាក់នៅ និងជាកន្លែងសម្រាប់សម្ដែងសិល្បៈបុរាណ ដែលជាទំនៀមទម្លាប់ខ្មែរ ក្នុងគោលបំណងរក្សាប្រពៃណីវប្បធម៌ខ្មែរឲ្យនៅគង់វង្ស ។ ក្នុងពេលអគ្គិភ័យឆាបឆេះនេះបានបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរក្រៅពីអគារសារមន្ទីរ និងអគារស្នាក់នៅបានឆាបឆេះ មធ្យោបាយធ្វើដំណើរសម្រាប់ទិញម្ហូបអាហារប្រចាំថ្ងៃចំនួន២ គ្រឿង កកុំព្យូទ័រចំនួន ២គ្រឿង និងស្រូវ ដែលបានទិញស្តុកទុកសម្រាប់ជាស្បៀងអាហារនៅពេលខាងមុខផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតបាត់បង់សារមន្ទីរ រួមទាំងសម្ភារៈធ្លាប់បានប្រើប្រាស់ពីសម័យដើម ដែលបានយកមកតម្កល់ទុកនៅទីនេះ ទុកជាកេរ្តិ៍ដំណែលសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ ។ ហើយនិងការខូចខាតផ្ទះស្នាក់នៅ ស្បៀងអាហារបម្រុងទុក ព្រមទាំងសម្ភារៈសំលៀកបំពាក់មួយចំនួនរបស់ក្មួយៗ ដែលបានស្នាក់នៅទីនេះផងដែរ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្មួយៗសម្រាលការលំបាកក្នុងជីវភាពហូបចុកប្រចាំថ្ងៃ នឹងបានស្នើសុំដល់អាជ្ញាធរដែនដីបន្តជួយមើលថែរក្សា និងគ្រប់គ្រងរកកន្លែងស្នាក់នៅឲ្យក្មួយៗបានល្អប្រសើរ នឹងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ និងក្មួយៗទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យ ដែលអាចកើតមានឡើងនៅគ្រប់ពេលវេលាក្នុងពេលដែលយើងខ្វះការប្រុងប្រយ័ត្ន។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun