Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រកាសបិទវគ្គបំប៉នជំនាញ ក្បួននីតិវិធីប្រតិបត្តិការ របស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រកាសបិទវគ្គបំប៉នជំនាញ ក្បួននីតិវិធីប្រតិបត្តិការ របស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាន តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបិទវគ្គបំប៉នជំនាញ ក្បួននីតិវិធីប្រតិបត្តិការ របស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យចរាចរណ៍ផ្លូវគោកបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំក្រសួង
មហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: ដែលបានយកចិត្តទុកដាក់ចាត់តាំងក្រុមការងារដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាន ចុះបើកវគ្គបំប៉នជំនាញបន្ថែម ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ អស់រយៈពេលពេញមួយថ្ងៃ កន្លងទៅនេះ ។

បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលលោក សង្ឃឹមជឿជាក់ថា  អស់លោក លោកស្រី វិលត្រលប់ទៅបម្រើការងារនៅអង្គភាពខ្លួនវិញ បងប្អូននាំយកចំណេះដឹងបទពិសោធន៍ ទៅចូលរួមអនុវត្ត តួនាទី ភារកិច្ចជំនាញ ជាប្រចាំថ្ងៃ សម្រេចបានជោគជ័យ ល្អប្រសើរបន្ថែមទៀត ស្រមតាមគោលនយោបាយថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាន បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាម រហូតទទួលបានជោគជ័យ គួរជាទី
មោទនៈ  នៃការបញ្ចប់វគ្គបណ្តុះបណ្តាល លទ្ធផលបង្ហាញឲ្យឃើញថាសិក្ខាកាមទាំងអស់មានការយល់ដឹងទាំងទទួលបានចំណេះដឹងបទពិសោធន៍ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បម្រើឲ្យការងារជំនាញប្រចាំថ្ងៃ របស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យមានកម្រិតទាប ។

លោកឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋាន បានផ្ដាំផ្ញើ ដល់បងប្អូន នៅពេលចុះអនុវត្តច្បាប់ ត្រូវប្រកាន់ខ្ជាប់ វិន័យ សីលធម៌ សុជីវធម៌ សំដីសំដៅ សុភាពរាបសារទន់ភ្លន់ រួសរាយរាក់ទាក់ ម៉ឹងម៉ាត់ ក្នុងការប្រាស្រ័យទំនាក់ទំនងជាមួយមហាជនគ្រប់ស្រទាប់វណ្ណៈ រួមទាំងការគ្រងឯកសណ្ឋាន បានសក្តិសមជាមន្ត្រីនគរបាលជាតិ, ត្រូវធ្វើជាគំរូល្អ ដល់ប្រជាពលរដ្ឋ,.បង្កើនការផ្សព្វផ្សាយការច្បាប់,.ពង្រឹងការអនុវត្តច្បាប់ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, .ការកសាងនីតិវិធីត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ របស់មន្ត្រីនគរបាលយុត្តិធម៌ ដោយមានតម្លាភាព តុល្យភាព,.រក្សាកត្តាសាមគ្គីភាពកិច្ចសហការល្អ ទើបសម្រេចបានជោគជ័យ គ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ៕ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun