Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​គីម ប៊ុនថាន សំណេះសំណាលសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំនៃបញ្ហាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគ​ទី​៤

ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​គីម ប៊ុនថាន សំណេះសំណាលសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំនៃបញ្ហាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគ​ទី​៤

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤​ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងណែនាំភារកិច្ចមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃញ្ហាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ដែល​ពិធីនេះ​ប្រព្រឹត្ត​ទៅ​នៅ​ទីបញ្ជការ​តំបន់​ប្រតិបត្តិការ​សឹក​រង ស្ថិត​នៅ​ភូមិ​ថ្នល់​បែក​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងរាយការណ៍អំពីសភាពការណ៍ទូទៅមួយចំនួន ដែលកើតឡើងនៅក្នុងភូមិសាស្ត្រខេត្ត​ ព្រមទាំងបានបញ្ជាក់ជូនអំពីសកម្មភាពមនុស្សធម៌របស់យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុង​ការជួយដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំ ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ នាពេលកន្លងទៅផងដែរ។

ឯកឧត្តម គីម ប៊ុនថាន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងទាំងអស់នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានអនុវត្តល្អ តាម​ច្បាប់​  បទបញ្ជា​ និងលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ។ ជាមួយ​នោះ​ដែរ​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  ដែលបានខិតខំយ៉ាងមមាញឹក ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ នាពេល​កន្លងទៅបានយ៉ាងល្អប្រសើរ។

ឯកឧត្តម គីម ប៊ុនថាន បានប្រគល់ភារកិច្ចមួយចំនួនដល់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានជាអាទ៍​ : ទី១ ត្រូវបន្តចូលរួមក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដេីម្បី​ភាព​សុខដុមរមនា​របស់​ប្រជាជន​យើង​ ។​ ទី២ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ក្នុង​គ្រប់​គ្រង​កម្លាំង​ គ្រឿង​សម្ភារៈ​បច្ចេកទេស​ដែល​ថ្នាក់​លើ​បាន​បំពាក់​ជូន​ឲ្យ​បាន​ល្អ​ ធានា​ទុកដាក់​ថែរក្សា​ឲ្យ​មានគុណភាព​ និង​ទី៣​ ត្រូវ​បន្តពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដោយត្រូវប្តេជ្ញាចិត្តដាច់ខាត រក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារឿងរហូត ដើម្បីប្រទេសជាតិយើងបន្តអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains