Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគ ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនកងកម្លាំងចម្រុះ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគ ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនកងកម្លាំងចម្រុះ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់

(កំពង់ធំ)÷នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាជំនួយឧបត្ថម្ភ របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពទ័ពជើង គោក ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលចំនួន៣គោលដៅ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការស្រាលតំបន់កែងបឹង ក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំ ណាក់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ព្រមទាំងបានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំសហការគ្នាក្នុងការបំពេញភារកិច្ច ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នាពេលកន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច សំខាន់ៗមួយចំនួន មានជាអាទិ៍៖ ទីមួយ ត្រូវបន្តប្ដេជ្ញាចិត្តដាច់ខាតការពារទប់ស្កាត់ និងបង្ក្រាបមិនឲ្យមានការកើតឡើងជាថ្មី នូវការកាប់ទន្ទ្រាន ព្រៃឈើយកដីរបស់រដ្ឋធ្វើកម្មសិទ្ធិ បានជាដាច់ខាត ។ ទីពីរ ត្រូវគ្រប់គ្រងផ្ទៃដីដែលបានដកហូតពីជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅ ឱ្យបានហ្មត់ចត់ ដើម្បីមានវិធានការដាំស្ដារព្រៃឈើឡើងវិញ និងទីបី ត្រូវសាមគ្គី ឯកភាព សហការគ្នាឲ្យបានល្អរវាងកងកម្លាំងចម្រុះ និងអាជ្ញាធរដែនដី ដើម្បីបន្តគ្រប់គ្រងការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព ។ ដោយឡែកក្នុងករណីមានបុគ្គលណាដែលស្ថិតនៅក្នុងកងកម្លាំងចម្រុះលួចឃុបឃិតគ្នាក្នុងការចូលរួមជាមួយជនល្មើស បំផ្លាញធនធានធម្មជាតិ ត្រូវទទួលទោសតាមច្បាប់ ជាធរមានដោយគ្មានការលើកលែងឡេីយ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគ ដែលជាជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលចំនួន៣ គោលដៅ នៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ដើម្បីបន្តធ្វើសកម្មភាពបន្ថែមទៀត ឲ្យដូចភ្លៀង រលឹម ដោយគ្មានការដកថយឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun