Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំដាក់គោលការណ៍៦ចំណុចលើវិស័យដីធ្លីនិងសំណង់ដើម្បីឲ្យមន្តី្រអនុវត្តការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ

អភិបាលខេត្តកំពង់ធំដាក់គោលការណ៍៦ចំណុចលើវិស័យដីធ្លីនិងសំណង់ដើម្បីឲ្យមន្តី្រអនុវត្តការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ

(កំពង់ធំ)៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានដាក់គោលការណ៍៦ចំណុចដើម្បីឲ្យមន្តី្រអនុវត្តការងារបំរើ
សេវាសាធារណៈជូនប្រជាពលរដ្ឋ លើវិស័យដីធ្លី ។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ ថ្ងៃព្រហស្បតិ៍ ៨កើតខែ អស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ធំ ។ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ខៀវ បូរិន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ ជិត៣០០នាក់ ។

ឯកឧត្តមបានបញ្ជាក់ថាសម្រាប់រាជរដ្ឋាភិបាលថ្មីក្នុងអាណត្តិទី៧នេះក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់យកជាអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកទេសវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ។

ឯកឧត្តមបានរំលឹកឡើងវិញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ស្ថាប័នពាក់ព័ន្ធព្រមទាំងមន្រ្តីជំនាញទាំងអស់ដែលបាន និងកំពុងអនុវត្តការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ដូចខាងក្រោម៖
១/យកចិត្តទុកដាក់តាមដានរាល់ការណែនាំរបស់ក្រសួង និងរដ្ឋបាលខេត្តក្នុងការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធអោយបានចប់តាមផែនការក្នុងបំណាច់ ឆ្នាំ២០២៥ ខាងមុខនេះ ។
២/ចូលរួមជំរុញយន្តការគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្តនិងថ្នាក់ក្រុង-ស្រុក ដើម្បីបង្កើនប្រសិទ្ធភាពការងាររៀបចំដែនដី ។
៣/ជំរុញការងារកំណត់តំបន់ទីប្រជុំជន និងការធ្វើផែនការប្រើប្រាស់ដីក្នុងទីប្រជុំជន ។
៤/ជំរុញការងារដោះស្រាយវិវាទដីធ្លី តាមយន្តការគណៈកម្មាធិការសុរិយោដីឱ្យ បានល្អប្រសើរ ពិសេសត្រូវធ្វើផែនការដោះស្រាយវិវាទប្រចាំខែ ឆ្នាំ ។
៥/បន្តកិច្ចសហការជាមួយគណៈកម្មាធិការ សម្បទានដីសង្គមកិច្ចថ្នាក់ជាតិ និង គណៈកម្មាធិការប្រើប្រាស់និងបែងចែកដីថ្នាក់ខេត្ត ដើម្បីអនុវត្តគម្រោង LASED III តាមផែនការគ្រោងទុក ។
៦/បន្តពង្រឹងការចុះត្រួតពិនិត្យសំណង់ជាប្រចាំនិងសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីផ្សព្វផ្សាយជំរុញឱ្យប្រជាពលរដ្ឋអនុវត្តតាមបទប្បញ្ញត្តិសំណង់ ។

ជាមួយគ្នានេះឯកឧត្តម នួន ផារ័ត្ន សូមវាយតម្លៃខ្ពស់ ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តកំពង់ធំ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបំពេញការងារប្រកបដោយឆន្ទៈខ្ពស់និងទទួលបានលទ្ធផលល្អហើយក៏សូមលើកទឹកចិត្តអោយបន្តខិតខំបំពេញកិច្ចការអោយកាន់តែមានប្រសិទ្ធភាពដើម្បីបម្រើសេវានិងឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋ។

តាមការបញ្ជាក់ពីលោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានឲ្យដឹងថាក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចុះវាស់វែងប្រមូលទិន្នន័យលើក្បាលដីសរុបចំនួន ៣៦៤ ៤៨៩ ក្បាលដី ស្មើនឹង ៣៩៧ ភូមិ៦១ឃុំ/សង្កាត់ ១ក្រុង និង៨ស្រុកក្នុងនោះ មន្ទីរ ដ. ន.ស.ស ខេត្តកំពង់ធំ បាននិងកំពុងបន្តនីតិវិធីបិទផ្សាយជូនប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ ដើម្បីចេញវិញ្ញាបនបត្រសម្គាល់
ម្ចាស់អចលនវត្ថុ គិតចាប់ពីអនុវត្ត ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ទទួលបានលទ្ធផលដូចខាងក្រោម៖
វាស់វែងបានចំនួន ៣៦៤ ៤៨៩ ក្បាលដី ប្រមូលទិន្នន័យចំនួន ៣៦១ ៩០៩ ក្បាលដី បិទផ្សាយចប់ចំនួន ៣២២ ០៥៤ ក្បាលដី ចេញបណ្ណចំនួន ៣១៣ ០៨២ បណ្ណ  ចែកបណ្ណ ចំនួន ៣០៤ ២៨៦ បណ្ណ ។

លោកបន្តថាទន្ទឹមនិងកិច្ចខិតខំប្រឹងប្រែងក៏មានបញ្ហាប្រឈមមួយចំនួនដូចជា៖
១.មន្ត្រីបច្ចេកទេសមានចំនួនតិច
២.ពិបាកក្នុងការគ្រប់គ្រងក្រុមជាងដោយសារពួកគាត់មិនសូវមានជំនាញវិជ្ជាជីវៈច្បា វៈច្បាស់លាស់ និងភាគច្រើនពុំបានចុះបញ្ជីត្រឹមត្រូវ
៣.ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានមួយចំនួនមិនទាន់យល់ដឹងច្រើនពាក់ព័ន្ធនឹងច្បាប់ស្តីពីសំណង់
៤. ទីតាំងដីសម្បទានទាំង២ទីតាំងស្ថិតនៅឃុំសុចិត្រ និងឃុំមានរិទ្ធ បច្ចុប្បន្នភាពមិនអាចចុះបញ្ជីជា ប្រព័ន្ធជូនសម្បទានិកបាន ព្រោះអ្នកកាន់កាប់អាចភាគច្រើនមិនមែនជាសម្បទានិក (មានការ លក់ដូរ និងមិនមានការបែងចែក ឬចាប់ឆ្នោត)
៥.មានការចូលទន្ទ្រានកាន់កាប់ពីប្រជាពលរដ្ឋ (ទីតាំងឃុំគោល និងឃុំទំរីង) ទីតាំងដីសម្បទាន (LASED III)
៦.គ្រួសារសម្បទានិកមួយចំនួនតូចមិនចូលមកស្នាក់នៅ និងប្រើប្រាស់ដីកសិកម្មមិនជាប់លាប់
៧.ផ្លូវក្រាលគ្រួសក្រហមនៅក្នុងទីតាំងគម្រោង (LASED II) កំពុងទទួលរងការខូចខាតដោយទឹកភ្លៀង ហូរច្រោះ នារដូវវស្សាកន្លងមកមិនទាន់ត្រូវបានជួសជុល។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun