Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

តំណាងរាស្ត្រមណ្ឌលកំពង់ធំអញ្ជើញកាន់វេនបិណ្ឌទី១០នៅវត្តចំនួន ៤ ក្នុងឃុំគោល ស្រុកប្រាសាទសំបូរ

តំណាងរាស្ត្រមណ្ឌលកំពង់ធំអញ្ជើញកាន់វេនបិណ្ឌទី១០នៅវត្តចំនួន ៤ ក្នុងឃុំគោល ស្រុកប្រាសាទសំបូរ

(កំពង់ធំ)៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំគោលបានដឹកនាំក្រុមការងារចូលរួមកាន់បិណ្ឌវេនទី១០ តាមប្រពៃណីពុទ្ធសាសនា និងបានជួបសួរសុខទុក្ខ សំណេះសំណាល ជាមួយលោកយាយ លោកតានៅតាមបណ្តារវត្តទាំង៤ ស្ថិតក្នុងឃុំគោល  ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងបានជួបជាមួយវីរៈកងទ័ពជួរមុខប្រចាំច្រកតាថាវដែលបានមកលេងផ្ទះ និងបានបន្តចូលរួមរំលែកទុក្ខបុណ្យសពកុមារលង់ទឹកនៅភូមិចំរេះ ឃុំគោល ផងដែរ ។

ឯកឧត្តមបានលើកឡើងថាសុខសន្តិភាពពិតជាមានតម្លៃដ៍មហាសាល មានសន្តិភាពទើបមានការអភិឌ្ឍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះស្ថាបនិកក្នុងការរកបាននូវសន្តិភាពជូនប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ន ដូចនេះយើងជាប្រជាពលរដ្ឋទាំងអស់គ្នាត្រូវតែការពារនូវ សុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះជារៀងរហូត។

ឯកឧត្តមសូមអនុមោទនា និងចែករំលេកផលបុណ្យដល់ជនរួមជាតិ ពិសេសបំផុតដល់វីរៈកងទ័ពប្រចាំជួរមុខ និងវីរៈកងទ័ពដែលបានពលីក្នុងសង្គ្រាមឈ្លានពានសៀម និងឧទ្ទិសដល់ញាតិការទាំង៧សន្ដានដែលបានចែកឋានទៅកាន់របស់លោកសូមឲ្យបានទៅកាន់សុខភាពភ។

សូមរំលឹកផងដែរថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains