Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយមនុស្សធម៌របស់សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយខ្យល់កន្ត្រាក់ នៅភូមិត្រពាំងព្រលឹត ឃុំត្រពាំងឬស្សី

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយមនុស្សធម៌របស់សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយខ្យល់កន្ត្រាក់ នៅភូមិត្រពាំងព្រលឹត ឃុំត្រពាំងឬស្សី

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ស័ង្កសី ដែលជាអំណោយមនុស្សធម៍ ដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិតពេជ ចន្ទមុន្នី ទៅឧបត្ថម្ភ និងជួយសាងសង់ជម្រកស្នាក់នៅថ្មី ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់បណ្ដាលឱ្យខូចខាតជម្រកស្នាក់នៅមួយខ្នង នៅភូមិត្រពាំងព្រលិត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា នៅវេលាម៉ោង ៩ និង៣០ នាទីយប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ មានខ្យល់កន្ត្រាក់ និងភ្លៀងមួយមេ បណ្ដាលឱ្យខូចខាត របើកដំបូលផ្ទះមួយខ្នងទំហំ ៦ម៉ែត្រគុណនិង៨ ម៉ែត្រ សាងសង់ពីឈើ ដំបូលនិងជញ្ជាំងធ្វេីអំពីស័ង្កសី របស់ឈ្មោះ ថន សោ និងភរិយាឈ្មោះ ឡុង ហ៊ីម  មានកូននៅក្នុងបន្ទុកចំនួន៤នាក់ ដែលគ្រួសារនេះមានជីវភាពលំបាកខ្វះខាតយ៉ាងខ្លាំង។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយសហការី ព្រមទាំងអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ បានរួមគ្នាជួយសាងសង់ជម្រកស្នាក់នៅជូនគាត់ ដោយបានឧបត្ថម្ភស័ង្កសីចំនួន៤០សន្លឹក សម្រាប់ប្រក់ដំបូល និងបាំងជញ្ជាំងជម្រកស្នាក់នៅថ្មី និងឧបត្ថម្ភអង្ករចំនួន៥០ គីឡូក្រាម មីជាតិចំនួន ២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុងចំនួន២យួរ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ។

លោក ថន សោ និងក្រុមគ្រួសារ មានសេចក្តីរំភើបចិត្តឥតឧបមារ និងបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ថវិកា និងស័ង្កសី ព្រមទាំងបានជួយសាងសង់ជម្រកស្នាក់នៅជូនគាត់ជាថ្មីផងដែរ និងសូមគោរពជូនពរសម្ដេចនិងលោកជំទាវ ព្រមទាំងក្រុមការងារទាំងអស់ សូមទទួលបានព្រះពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains