Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ៖ ការដោះស្រាយបញ្ហាដីធ្លីត្រូវឈរលើមូលដ្ឋានច្បាប់ ជាក់ស្តែង តម្លាភាព មិនលម្អៀងដើម្បីមានយុត្តិធម៌ (Video inside)

អភិបាលខេត្តកំពង់ធំ៖ ការដោះស្រាយបញ្ហាដីធ្លីត្រូវឈរលើមូលដ្ឋានច្បាប់ ជាក់ស្តែង តម្លាភាព មិនលម្អៀងដើម្បីមានយុត្តិធម៌
(Video inside)

(កំពង់ធំ)៖ខាងលើនេះគឺជាការលើកឡើងរបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលបានធ្វើការប្រជុំដោះស្រាយបញ្ហាដីធ្លី៤សហគមន៍ មានសហគមន៍អួរលួ  សហគមន៍តាអុកតាតេង  សហគមន៍កោះរះ និងសហគមន៍៣មុំ ក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ និង លោកស្រី ស៊ូ គន្ធា ដែលបានប្តឹងទាមទារយកដីចំនួន ១៣៨០ហិកតា នៅសាលាស្រុកតាំងគោក ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ តំណាងសហគមន៍ទាំង៤ និងប្រជាពលរដ្ឋ ។

ឯកឧត្តមបញ្ជាក់ថានេះកិច្ចប្រជុំលើកទី៤ហើយដែល២លើករៀបចំប្រជុំនៅសាលាខេត្ត និង២លើកប្រជុំនៅសាលាស្រុកតាំងគោកដោយមិនគិតកិច្ចប្រជុំថ្នាក់ឃុំឡើយ។ ការទាមទារណាមួយរបស់បងប្អូនប្រជាពលរដ្ឋត្រូវឈរលើមូលដ្ឋានច្បាប់ ដោះស្រាយលើមូលដ្ឋានច្បាប់ មូលដ្ឋានជាក់ស្តែង  សមស្រប តម្លាភាព និងយុត្តិធម៌ គឺជាគោលការច្បាស់លាស់ដែលត្រូវប្រកាន់យក ។ គួរគូសបញ្ជាក់ថាក្រោយករចុះវាស់វែងលើផ្ទៃដីជាក់ស្តែងដែលបានទាមទារចំនួន១៣៨០ហិកតានោះ មានត្រឹមទំហំត្រឹមតែ៦៥៤ហិកតាតែប៉ុណ្ណោះ ហើយផ្ទៃដីនេះជាន់គ្នាលើដីសហគមន៍ទាំង៤ទៀតផង ។
សំណួរសួរថាតើលោកស្រី ស៊ូ គន្ធា ដែលតំណាងអោយប្រជាពលរដ្ឋធ្វើការទាមទារមានអ្វីឱ្យពិតប្រាកដអីជាសម្អាងថា បានធ្លាប់ប្រើប្រាស់ អាស្រ័យផលលើដីនោះ?

ចំពោះតំណាងសហគមន៍ទាំងបួនបានលើកឡើងពីប្រវត្តិដីដែលបានកាន់កាប់អាស្រ័យផល
-សហគមន៍អួរលួកាន់កាប់ដីឆ្នាំ ២០០១ រហូតមក មានសមាជិកសហគមន៍១៨៤គ្រួសារ មានផ្ទៃដី  ១៣៧០ហិកតា
-សហគមន៍តាអុកតាតេង កាន់កាប់ឆ្នាំ២០០១ រហូតមក  មានសមាជិកសហគមន៍ ១០០គ្រួសារ មានផ្ទៃដី១០១០ហិកតា
-សហគមន៍កោះរះកាន់កាប់ដីឆ្នាំ១៩៩៦រហូតមកមានសមាជិកសហគមន៍ ២៤៤ គ្រួសារ  មានផ្ទៃដី ១៤៨៨ហិកតា
-សហគមន៍៣មុំ កាន់កាប់ដីឆ្នាំ ២០០២រហូតមក មានសមាជិកសហគមន៍ ៣០៨ គ្រួសារមានផ្ទៃដី១៥៦១ ហិកតា
តំណាងសហគម៍ទាំងបួនបានបញ្ជាក់ថាប្រជាពលរដ្ឋខាងលោកស្រី ស៊ូ គន្ធា មិនដែលចូលធ្វើស្រែក្នុងដីនោះទេហើយក៏មិនដែលទាមទាអ្វីដែរ ក្រោយពេលរាជរដ្ឋភិបាលប្រកាសកាត់ឆ្វៀលឲ្យទើបមានឈ្មោះ ស៊ូ គន្ធា និងប្រជាពលរដ្ឋមកប្តឹងទាមទារ ថាក្រុមខ្លួនមានដីនៅទីនេះ(សហគមន៍ទាំងបួន) ។
ក្នុងនាមតំណាងសហគមន៍ទាំងបួនមិនបែងចែងដីឲ្យទៅលោកស្រី ស៊ូ គន្ធា ដែរ លុះត្រាតែរដ្ឋត្រូវការធ្វើអ្វីមួយទើបឲ្យ ប្រសិនបើលោកស្រីមកទាមទារមិនអនុញ្ញាតិទេ ។

ដោយឡែកមេឃុំទ្រៀលបញ្ជាក់ថាលោកបានទៅប្រាប់ឈ្មោះ ស៊ូ គន្ធា ឲ្យមកចូលរួមប្រជុំដោះស្រាយ តែគាត់ថា និងបែងចែកគ្នា២ក្រុម មកចូលរួមប្រជុំព្រោះគាត់ជាប់ប្រជុំជាមួយថ្នាក់ដឹកនាំគណបក្សគាត់ ។

មេភូមិឈូក ឃុំទ្រៀលបានបញ្ជាក់លោកធ្វើជាអនុភូមិតាំងពីឆ្នាំ ១៩៩៧ បន្ទាប់មកក្លាយជាមេភូមិមិនដែលបានទទួលព័ត៌មានថាឈ្មោះ ស៊ូ គន្ធា និងប្រជាពលរដ្ឋទាមទារ មានដីនិងកាន់កាប់នៅតំបន់នោះទេ ។ លោកសូមអំពាវនាវប្រជាពលរដ្ឋកុំជឿតាមការញុះញ៉ុងរបស់បុគ្គលណាដែលធានាថាមានដីច្រើន ពេលទាមទារទៅដឹងតែបានហើយ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains