Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង ផ្ទេរភារកិច្ច បំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថកំពង់ធំ និងអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ 

លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង ផ្ទេរភារកិច្ច បំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថកំពង់ធំ និងអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ 

(កំពង់ធំ)៖  លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ  បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន៥៤នាក់ (នារី០៨នាក់) ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក លោកស្រី  មេបញ្ជាការរង  នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ អង្គភាព នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង៩  និងមេបញ្ជាការកងអនុសេនាធំចល័ត នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី  មាស យ៉ត  បានមានប្រសាសន៍សំណេះសំណាល សាកសួរសុខទុក្ខ ក៏ដូចជាណែនាំនិងផ្ដាំផ្ញើរ ដល់នាយអាវុធហត្ថ នាយរងអាវុធហត្ថដែលទើបទទួល បានការផ្ទេរភារ:កិច្ច ផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋាន្តនរសក្តិថ្មីនៅពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ប្រតិបត្តិតួនាទីភារកិច្ចរៀងៗ ខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមការជឿទុកចិត្តរបស់ថ្នាក់លើ ដែលបានផ្តល់ជូននូវតួនាទីមុខងារ និងឋានន្តរសក្តិនាពេលនេះ ត្រូវចេះគោរពវិន័យ មានវិន័យល្អ ចេះគោរពផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមកតាមឋានានុក្រម  គោរពអនុវត្តច្បាប់ និងបទបញ្ជារបស់ថ្នាក់លើ ចេះសាមគ្គីភាពផ្ទៃក្នុងបានល្អ ។

 លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្តទៀតថា មិនចំពោះតែបងប្អូនដែលទើបតែទទួលបានការផ្ទេរភារកិច្ច និងមុខតំណែងថ្មីនៅពេលនេះទេ ទាំងនាយ នាយអាវុធហត្ថរងដែលកំពុងបំរើការងារ ស្ថិតក្នុងក្របខណ្ឌចាត់តាំងរួចហើយ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រពង្រឹងសមត្ថភាពជំនាញ ស្រាវជ្រាវអំពីច្បាប់ វិន័យ ត្រូវស្គាល់អំពីតួនាទី/ភារកិច្ចរបស់ខ្លួនច្បាស់លាស់ ចៀសវាងលូកលាន់ការងារភារកិច្ចរបស់អ្នកដ៏ទៃ នាំទៅដល់ការថ្នាំងថ្នាក់ បែកបាក់សាមគ្គីភាពផ្ទៃក្នុង។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានសង្កត់ធ្ងន់ថា. សូមគ្រប់បណ្តាអង្គភាព មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ត្រូវខិតខំចូលរួមសហការឱ្យបានល្អ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ក្នុងការពង្រឹងការអនុវត្តច្បាប់ បង្ក្រាបបទល្មើសគ្រប់រូបភាព (ពិសេសបទល្មើសគ្រឿងញៀន និងក្មេងទំនើង) ដើម្បីធានាការពារបាននូវសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ រស់នៅសុខសាន្តក្នុងសុខសន្តិភាព។

 ក្នុងពិធីនេះដែរលោកឧត្តមសេនីយ៍ត្រី បានសំណេះសំណាលដល់ក្រុមការងារយេនឌ័រកងរាជអាវុធហត្ថនារី ដើម្បីចូលរួមអបអសាទរ ជូនពរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២៥ នឹងបានប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ជាហូលបារាំងចំនួន១៥ក្បិន ថវិកា ១,៥០០,០០០៛ (ហូលបារាំង) ដល់អាវុធហត្ថនារីចំនួន១៥នាក់ក្នុង១នាក់ទទួលបានហូលបារាំង០១ក្បិន និងថវិកា១០ ម៉ឺនរៀលផងដែរ ។
 
 ឆ្លៀតឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានពាំនាំការផ្តាំផ្ញើរសារកសួរសុខទុក្ខ និងជូនពរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំពោះអាវុធហត្ថនារី ក៏ដូចជានាយ នាយរងអាវុធហត្ថទាំងអស់ ក្នុងការអបអរសាទរទខួបលើកទី១១៤ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២៥ ។ លោកមេបញ្ជាក់ថា.ឯកឧត្តម នាយឧត្តមសេនីយ៍មេបញ្ជាផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជានិច្ចកាល ឯកឧត្តមតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់រូប ក្នុងការដោះស្រាយជីវភាព ស្នាក់នៅ រៀនសូត្រ ធ្វើការឱ្យកាន់តែ មានភាពរីកចម្រើនទៅមុខជាលំដាប់ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ អត្ថបទលោក ណែម សុភីន..ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains