Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនយ៍ត្រី វ៉ា ចាន់កុសល និងកម្លាំងជំនាញចម្រុះចុះបោះរបាំងកាត់ព្រែកខ្សាច់ ស្ថិតក្នុងកន្លែងអភិរក្ស អតីតឡូត៍នេសាទលេខ២ ឃុំផាត់សណ្តាយ ដើម្បីការពារការលួចចូលធ្វើនេសាទ និងឆ្លងកាត់

លោកឧត្តមសេនយ៍ត្រី វ៉ា ចាន់កុសល និងកម្លាំងជំនាញចម្រុះចុះបោះរបាំងកាត់ព្រែកខ្សាច់ ស្ថិតក្នុងកន្លែងអភិរក្ស អតីតឡូត៍នេសាទលេខ២ ឃុំផាត់សណ្តាយ ដើម្បីការពារការលួចចូលធ្វើនេសាទ និងឆ្លងកាត់

(កំពង់ធំ)÷ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនយ៍ត្រី វ៉ា ចាន់កុសល ស្នងការងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចម្រុះទីបញ្ជាការស្រាលប្រចាំបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ  ព្រមទាំងសហការី និងគណកម្មការសហគមន៍នេសាទផាត់សណ្តាយ ចុះបោះរបាំងកាត់ព្រែកខ្សាច់ ស្ថិតក្នុងកន្លែងអភិរក្ស អតីតឡូត៍នេសាទលេខ២ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីការពារការលួចចូលធ្វើនេសាទ និងឆ្លងកាត់ កុំឱ្យប៉ះពាល់ដល់ការរស់នៅរបស់ត្រីជាច្រើនប្រភេទ។

លោកឧត្តមសេនយ៍ត្រី វ៉ា ចាន់កុសល បានបញ្ជាក់ទៀតថា នៅកន្លែងអភិរក្សអតីតឡូត៍នេសាទលេខ២ ឃុំផាត់សណ្តាយ មានត្រីច្រើនប្រភេទដែលរស់នៅ ហើយត្រីដែលសំបូរគឺរយៈពេល២ឆ្នាំចុងក្រោយនេះ ដើម្បីឱ្យត្រីបានរស់នៅគង់វង្សក្រុមការងារទាំងអស់ក៏បានចុះបោះរបាំងកាត់ព្រែកខ្សាច់កុំឱ្យបងប្អូនប្រជាពលរដ្ឋបើកកាណូតកាត់បណ្ដាលឱ្យប៉ះពាល់ដល់ការរស់នៅរបស់ត្រី។ ប្រជានេសាទទាំងអស់ត្រូវតែយកចិត្តទុកដាក់ចូលរួមការពារថែរក្សាពូជត្រីនៅបឹងទន្លេសាបនេះឱ្យបានគង់វង្ស ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ប្រភេទត្រីទឹកសាបបានគ្រប់ៗគ្នា។ 

លោកឧត្តមសេនយ៍ត្រី វ៉ា ចាន់កុសល ស្នងការងនគរបាលខេត្តកំពង់ធំ ណែនាំដល់ប្រជានេសាទទាំងអស់ មិនឱ្យនេសាទនៅក្នុងន្លែងអភិរក្ស អតីតឡូត៍នេសាទលេខ២ ដោយប្រើឧបករណ៍នេសាទដើម្បីការពារមេពូជត្រី ពេលមានភ្លៀងធ្លាក់បីបួនមេ ត្រីទាំងអស់នោះក៏បានទៅពងបង្កើតជាកូនជាច្រើន នៅក្នុងបឹងទន្លេសាប។ អត្ថបទខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains