Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ក្រុមប្រតិបត្តិការសង្គ្រោះគ្រោះមហន្ត រាយ កងពលតូចលេខ៧០ ចេញប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូស នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ក្រុមប្រតិបត្តិការសង្គ្រោះគ្រោះមហន្ត រាយ កងពលតូចលេខ៧០ ចេញប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូស នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះអន្តរាយលេខ៧១១ កងពលតូចលេខ៧០ នៃបញ្ជាការដ្ឋានកងទ័ពជើង គោក បានមកកាន់ខេត្តកំពង់ធំ ដើម្បីដំណើរការបាញ់ថ្នាំសម្លាប់មូស នៅតាមភូមិនានាក្នុងសង្កាត់ទាំង៨ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

អនុសេនីយ៍ឯក ឡូត ចាន់រិទ្ធ ប្រធានក្រុមរុករក និងសង្រ្គោះគ្រោះមហន្ត រាយ៧១១ កងពលតូចលេខ៧០ បានរាយការណ៍ថា ក្រុមប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសដែលត្រូវធ្វើសកម្មភាពនៅពេលនេះ មានចំនួន ១៧នាក់ មានរថយន្តសម្រាប់ធ្វើសកម្ម ភាពចំនួន ៦​ គ្រឿង ម៉ាស៊ីនបាញ់ថ្នាំចំនួន ៨គ្រឿង និងគ្រឿងបំពាក់មួយចំនួនទៀត សម្រាប់ធ្វើសកម្មភាពរយៈពេលបីថ្ងៃ ដោយចាប់អនុវត្តពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា យោងតាមសំណើរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាល ខេត្តកំពង់ធំ ។ ឯកឧត្តម នាយឧត្តម សេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានយល់ព្រម និងបញ្ជាឲ្យកងពលតូចលេខ៧០ រៀបចំឧបករណ៍សម្ភារៈ មធ្យោបាយ និងកងកម្លាំង ដើម្បីដំណើរការបាញ់ថ្នាំសម្លាប់មូស នៅក្នុងមូលដ្ឋានភូមិ.សង្កាត់ នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយអាជ្ញាធរដែនដីក្រុងស្ទឹងសែន និងចៅ សង្កាត់ទាំង០៨  ព្រមទាំងប្រជាពលរដ្ឋនៅក្រុងស្ទឺងសែន បានសូមគោរពថ្លែងអំណរ គុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯក ឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានអនុ ញ្ញាតឱ្យក្រុមប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូស ដើម្បីការពារជំងឺផ្សេងៗ ដែលឆ្លងតាមរយៈមូសខាំ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងសែន សូមបង្ករលក្ខណងាយស្រួល ដេីម្បីក្រុមការងារប្រតិបត្តិការប្រកបដោយជោគជ័យ។ បន្ទាប់មក ចៅសង្កាត់ទាំង៨ នៃក្រុងស្ទឹងសែន រួមជាមួយក្រុមប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូស របស់កងពលតូចលេខ៧០ បានរួមសហការគ្នា ដើម្បីដំណើរការបាញ់ថ្នាំសម្លាប់មូសចាប់ពីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ ដើម្បីសុខមាលភាពរបស់ប្រជាជន។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains