Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សំណេះសំណាលជាមួយក្រុមវិស្វករ និងត្រូតពិនិត្យការដ្ឋានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ នៅស្រុកសណ្តាន់  ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សំណេះសំណាលជាមួយក្រុមវិស្វករ និងត្រូតពិនិត្យការដ្ឋានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ នៅស្រុកសណ្តាន់  ខេត្តកំពង់ធំ

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ  សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការទឹករងកំពង់ធំ បានអមដំណើរឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ  អញ្ជើញទៅសំណេះសំណាលជាមួយក្រុមវិស្វករ និងត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ដែលមានប្រវែងជាង​ ២១ គីឡូម៉ែត្រ ពីទីរួមស្រុក ឆ្ពោះទៅកាន់ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ  ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោក សំ លាងទ្រី ប្រធានក្រុមវិស្វករស្ថាបនាផ្លូវរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានរាយការណ៍បញ្ជាក់ថា : អស់រយៈពេលជាង ២០ ថ្ងៃ ក្រោយពីការបើកការដ្ឋានស្ថាបនានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ  ដែលបច្ចុប្បន្ននេះក្រុមវិស្វកម្មរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់  បានឈូសឆាយពង្រាបផ្លូវសម្រួលដល់ការធ្វើដំណើរបានរួចរាល់ លើប្រវែងកំណត់ផ្លូវជាង២១គីឡូម៉ែត្រ ហើយកបានចាក់ដីក្រាលគ្រួសក្រហម និងកិនបង្ហាប់ តាមលក្ខណៈស្តង់ដារបច្ចេកទេសបានប្រវែង៨ គីឡូម៉ែត្រ រួចហើយ និងត្រៀមដាក់លូប្រអប់​មួយកន្លែង និងលើកកម្ពស់ផ្លូវដែលត្រូវជនលិចក្នុងរដូវវស្សាកម្ពស់១,៨០ម៉ែត្រ  មាន​ប្រវែង​១៨០​ ម៉ែត្រ​ ។  ចំពោះ​កំណត់ផ្លូវប្រវែង ២១,២៥០ ម៉ែត្រនេះនិងស្ថាបនាឲ្យបានរួចរាល់នៅមុនបំណាច់ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងនូវការកោតសរសើរចំពោះក្រុមវិស្វកម្ម ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការបម្រើជូនប្រជាជន នៅក្នុងមូលដ្ឋានស្រុកសណ្ដាន់ ដើម្បីបានធ្វើដំណើរមានភាពងាយស្រួល និងបានណែនាំដល់ក្រុមវិស្វកម្មទាំងអស់ ត្រូវខិតខំប្រឹងប្រែងស្ថាបនាផ្លូវស្របតាមលក្ខណៈបច្ចេកទេសប្រកបដោយគុណភាព និងឱ្យបានរួចរាល់ឆាប់រហ័សដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជនក្នុងារដឹកជញ្ជូន​សមិទ្ធផល​នានា​របស់​ពួកគាត់​បាន​ទាន់ពេលវេលា។ និងបានគោរពថ្លែងអំណរគុណដោយជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលបានផ្ដល់ផ្លូវលំក្រោយគ្រួសក្រហមមួយខ្សែនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាជននៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

នៅក្នុងឱកាសនេះឯកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានឧបត្ថម្ភជូននូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាក្នុងម្នាក់ៗចំនួន១០០ដុល្លារសហរដ្ឋអាមេរិក ជូនដល់ក្រុមវិស្វកម្ម ចំនួន ២០នាក់ ដែលកំពុងតែស្ថាបនាផ្លូវនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីប្រើប្រាស់ តាមតម្រូវការជាក់ស្តែងរបស់​បងប្អូន​ផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains