ឯកឧត្តម ងួន រាសី ដឹកនាំគណៈប្រតិភូចូលរួមក្នុង កម្មវិធីសម្ពោធការតាំងពិព័រណ៍ក្រណាត់សូត្រ របស់គម្រោង ការពង្រឹង និងអភិវឌ្ឍសក្ដានុពលពាណិជ្ជកម្ម ការវិនិយោគ សេវាកម្ម និងការផ្សារភ្ជាប់សេដ្ឋកិច្ចព្រំដែនរវាងកម្ពុជា-ថៃ
(ខេត្តសុរិន្ទ)៖ នៅរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ងួន រាសី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំគណៈប្រតិភូនៃរដ្ឋបាលខេត្តកំពង់ធំ ចូលរួមក្នុងកម្មវិធីសម្ភោធការតាំងពិព័ណ៌ក្រណាត់សូត្រ នៅខេត្តសុរិន្ទ នៃព្រះរាជាណាចក្រថៃ តបតាមការអញ្ជើញរបស់ ឯកឧត្តម ភិឆិត ប៊ុនថាន់ (H.E Pichit Bunthan) អភិបាលខេត្តសុរិន្ទ
សមាសភាពអមដំណើរ ឯកឧត្តម ងួន រាសី អភិបាលរងខេត្ត ដេីម្បីទៅចូលរួមក្នុងកម្មវិធីនៅខេត្តសូរិននេះរួមមាន ឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ លោក ហៀវ វណ្ណា ប្រធានមន្ទីរពាណិជ្ជកម្ម និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ខេត្តព្រះវិហារមួយចំនួនផងដែរ។
ការចូលរូមរបស់គណៈប្រតិភូនៃរដ្ឋបាលខេត្តកំពង់ធំ ក្នុងកម្មវិធីសម្ភោធនេះ គឺជាឱកាសមួយដ៏សំខាន់ដើម្បីលើកកម្ពស់ភាពជាដៃគូរក្នុងវិស័យពាណិជ្ជកម្មរវាងខេត្តទាំងពីរ ការផ្លាស់ប្ដូរបទពិសោធន៍ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងបង្កើតបរិយកាសអំណោយផលដល់ការវិនិយោគ និងផ្សារភ្ជាប់សេដ្ឋកិច្ចតាមតំបន់ព្រំដែន។
អត្ថបទនិងរូបភាពដោយ លោកយីម ប៊ុន ហ័រ-ពិនិត្យដោយអ៊ុមញឹប។