Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ស្ត្រីជាកសិករ ឡុងស្រីរ៉ា បានកែប្រែជីវភាពឱ្យប្រសើរឡើងក្រោយពីសិក្សាដឹងថាសត្វក្រួចងាយស្រួលចិញ្ចឹម មានទីផ្សារល្អ នឹងជួយបង្កើនប្រាក់ចំណូល

ស្ត្រីជាកសិករ ឡុងស្រីរ៉ា បានកែប្រែជីវភាពឱ្យប្រសើរឡើងក្រោយពីសិក្សាដឹងថាសត្វក្រួចងាយស្រួលចិញ្ចឹម មានទីផ្សារល្អ នឹងជួយបង្កើនប្រាក់ចំណូល
  
កំពង់ធំ : ស្ត្រីជាកសិករម្នាក់រស់នៅ ភូមិ ត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំបានកែប្រែជីវភាពឱ្យប្រសើរឡើងក្រោយពីសិក្សាដឹងថាសត្វក្រួចងាយស្រួលចិញ្ចឹម ហើយថែមទាំងមានទីផ្សារល្អ នឹងជួយបង្កើនប្រាក់ចំនូល ។
   អ្នកស្រី ឡុងស្រីរ៉ា   ធ្លាប់ជាអ្នកចិញ្ចឹមមាន់ មានបទពិសោធន៍និងបច្ចេកទេសចិញ្ចឹមមាន់ជាច្រើនឆ្នាំ មកហើយ។ ការចិញ្ចឹមមាន់ ត្រូវការចំណាយថវិកាច្រើនលើការផ្តល់ចំណី ការចាក់វ៉ាក់សាំងការពារ និងការមើលថែទាំឱ្យបានដិតដល់។ ដោយពុំសូវទទួលបានប្រាក់ចំណេញ ទើបនៅក្នុងឆ្នាំ ២០១៨អ្នកស្រីបានងាកមកចិញ្ចឹមសត្វ ក្រួចសាកល្បងវិញ។
   កសិករស្រីរ៉ាបានប្រាប់ថា៖ «ក្រួចជាសត្វ ងាយស្រួលចិញ្ចឹមជាងមាន់ព្រោះវាទាមទាររយៈពេលខ្លីក្នុងការចិញ្ចឹម និងប្រមូលផលសាច់លក់បានលឿន»។ ដំណាក់ការដំបូង អ្នកស្រីបានចំណាយដើមទុនប្រមាណ ១៥ម៉ឺនរៀលលើការភ្ញាស់ ពងក្រួច ២០០គ្រាប់ និងចំណី។ ពងក្រួចដែលភ្ញាស់បានកូនប្រមាណ ១០០ក្បាល ហើយអ្នកស្រីបានប្រើទ្រុងមាន់ដែលមានស្រាប់សម្រាប់ចិញ្ចឹមក្រួចបន្ត។ដោយចំណាយរយៈពេលប្រមាណ ២៥ថ្ងៃទៅ ៣៥ថ្ងៃនៃការចិញ្ចឹមក្រួច អ្នកស្រីអាចប្រមូលផលសាច់ និងពងក្រួចបានជាច្រើនសម្រាប់លក់ និងភ្ញាស់បន្តពូជ។ ហើយសត្វស្លាបមួយប្រភេទនេះមានរសជាតិឆ្ងាញ់ ចិញ្ចឹមឆាប់ទទួលបានផល និងមានទីផ្សារល្អ ។ ហើយអ្នកស្រី បានបន្តចិញ្ចឹមក្រួចអស់រយៈពេល ៦ឆ្នាំ ជាមួយការទទួលបានទិន្នផលខ្ពស់ឆ្លើយតបទៅនឹងទីផ្សារ។
      អ្នកស្រី ស្រីរ៉ា បានរៀបរាប់បន្តរថា៖ «ទោះជាយ៉ាងណាក៏ដោយ ក្រៅពីចំណាយលើចំណីក្រួច អ្នកស្រីក៏ត្រូវចាក់វ៉ាក់សាំងឱ្យពួកវាដូចមាន់ដែរ។ ការចាក់វ៉ាក់សាំងការពារជំងឺអាសន្នរោគចំពោះក្រួចដែលយើងទុកសម្រាប់ធ្វើជាមេបាយើងត្រូវចាក់វ៉ាក់សាំងរាល់៦ខែម្ដងហើយសម្រាប់កូនក្រួចសាច់យើងត្រូវចាក់វ៉ាក់សាំងរាល់ ១៥ថ្ងៃម្ដងនិងចំពោះរដូវភ្លៀងគឺយើងត្រូវប្រើថ្នាំការពារជំងឺ រាកស រាកខៀវ និងផ្ដាសសាយហើយសម្រាប់ខែក្ដៅវិញយើងប្រើថ្នាំប៉ារ៉ាលាយជាមួយនិងវីតាមីនស៊ី ដាក់លាយជាមួយចំណីឲ្យវាស៊ី ដើម្បីកាត់បន្ថយស្ត្រេស ហើយការលាយចំណីវិញ ចំណី ១តោន  ត្រូវលាយជាមួយ វីតាមីន ១គីឡូក្រាម»។
   អ្នកស្រី ស្រីរ៉ា ក៏បានបញ្ចាក់ផងដែរថា៖ «ក្រួចរបស់ខ្ញុំមានទីផ្សារល្អហើយខ្ញុំក៏មិនដឹងថាអ្នកដទៃ គាត់ចិញ្ចឹមនិងរកទីផ្សារ យ៉ាងម៉េចទេទើបមិនមានទីផ្សារ ហើយឈប់ចិញ្ចឹមនោះ ខ្ញុំលក់ក្រួចគិតជាវគ្គ រាល់៥ថ្ងៃម្ដង ចាប់ ពី ១០០០ក្បាល ទៅ ១៥០០ក្បាលចំពោះការប្រមូលផលពងវិញក្នុងមួយថ្ងៃប្រមាណ ៤៥០ គ្រាប់ សម្រាប់មេបា ៦០០ក្បាល»។ ក្រៅពីចិញ្ចឹមក្រួចយកសាច់ អ្នកស្រីស្រីរ៉ា ក៏ចិញ្ចឹមក្រួចធ្វើជាមេបា សម្រាប់យកពង និងភ្ញាស់កូនដើម្បីផ្គត់ផ្គងទីផ្សារផងដែរ។ ចំពោះទីផ្សារលក់កូនក្រួចវិញ អ្នកស្រីលក់ចាប់ពីអាយុ ៣ថ្ងៃក្នុង ១ក្បាល តម្លៃ ៨០០រៀល អាយុ ៥ថ្ងៃ ១ក្បាល តម្លៃ ១០០០រៀលអាយុ ៧ថ្ងៃ ១ក្បាលតម្លៃ ១២០០រៀល និង ១០ថ្ងៃ ១ក្បាលតម្លៃ ១៥០០រៀល។ ក្រួចសាច់ក្នុងមួយក្បាលតម្លៃចន្លោះប្រមាណពី ២៨០០រៀលទៅ ៣៥០០រៀល។
   ប៉ុន្តែទន្ទឹមនឹងការប្រមូលផលនេះ កសិករវ័យ ៣៣ឆ្នាំរូបនេះបានប្រាប់ថាចាប់ពីខែធ្នូ រហូតដល់ ខែមីនា ក៏មានការផ្ទុះជំងឺអាសន្នរោគដែលធ្វើឲ្យក្រួចងាប់ក្នុងរយៈពេលខ្លីផងដែរ។ ហើយផលវិបាកមួយទៀតគឺឈ្មួញតែងតែបន្ទាបតម្លៃដោយប្រៀបធៀបក្រួចសាច់ក្នុងស្រុកជាមួយនឹងក្រួចនាំចូលក្នុងតម្លៃប្រហែល ២៥០០រៀលប៉ុណ្ណោះក្នុង ១ក្បាល ដែលជាតម្លៃមិនចំណេញទេ។
   អ្នកស្រីបានបញ្ជាក់ទៀតថា៖ «តម្លៃក្រួចដែលអាចចំណេញបានគឺចាប់ពីតម្លៃ ២៨០០រៀលឡើងទៅ ក្នុង ១ក្បាល»។ ការចិញ្ចឹមក្រួចគឺជារបបគោលមួយនៅក្នុងគ្រួសាររបស់អ្នកស្រីក្រៅពីចិញ្ចឹមមាន់ ទា និងក្ងាន ដែលធ្វើឲ្យជីវភាពរបស់អ្នកស្រីបានប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃទាំងការចាយវាយ  ការបង់ថ្លៃសាលាកូន លទ្ធភាពបង់ផ្ដាច់ធនាគារនិងការសាងសង់ផ្ទះបានមួយខ្នងយ៉ាងសមរម្យសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ជាមួយជោគជ័យក្នុងការចិញ្ចឹមសត្វក្រួចកសិករ ស្រីរ៉ា ក៏បានផ្ដាំទៅអ្នកចិញ្ចឹមសត្វក្រួចទាំងឡាយថា៖ «កុំឲ្យក្រួច ស៊ីចំណីផ្ដេសផ្ដាសក្រៅពីចំណីប្រចាំថ្ងៃនិងមិនត្រូវលាយចំណីជាមួយកន្ទួកឬក៏ប្តូរចំណីនោះទេ ព្រោះវាបណ្ដាលឲ្យក្រួចអាក់ពង»។
   ជាចុងក្រោយ អ្នកស្រីក៏បានលើកទឹកចិត្តទៅដល់ប្រជាកសិករ ដែលធ្លាប់បរាជ័យ ក្នុងការចិញ្ចឹមសត្វ អាចសាកល្បងងាកមកចិញ្ចឹមក្រូចម្តង ហើយអ្នកស្រី រីករាយនឹងចែករំលែកពីបច្ចេកទេសនៃការចិញ្ចឹមក្រួចនេះទៅដល់អ្នកដែលចង់សាកល្បងចិញ្ចឹមវាដែរ ព្រោះមុខរបរមួយនេះអាចទទួលបានប្រាក់កម្រៃល្អ និងអាចដោះស្រាយជីវភាពគ្រួសារឱ្យប្រសើរឡើង។កសិករចិញ្ចឹមក្រួច អ្នកស្រី ឡុង ស្រីរ៉ាមានទីលំនៅក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ទំនាក់ទំនងអ្នកស្រីតាមទំព័រហ្វេសប៊ុកឈ្មោះ Veasna Oun Ra II និងលេខទូរស័ព្ទ ០៧៨ ៥០០ ៨០៧៕ (អត្ថបទ លន សុភា-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun