Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅឆ្នាំបន្ទាប់

រដ្ឋបាលខេត្តកំពង់ធំ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅឆ្នាំបន្ទាប់

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅឆ្នាំបន្ទាប់ ដើម្បីប្រមូលបាននូវធាតុចូលសំខាន់ៗ ជាពិសេសបញ្ហាប្រឈម និងបទពិសោធន៍ជាក់ស្តែងនានា សម្រាប់ជាមូលដ្ឋានក្នុងកំណត់ទិសដៅឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ពីធីនេះប្រព្រឹកទៅក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមមាន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី លោកមេឃុំ ចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាល និងដៃគូអភិវឌ្ឍ និងអង្គការជាតិ អន្តរជាតិ នៅសាលប្រជុំសាលាខេត្ត។

ជាមួយគ្នានោះដែរ ឯកឧត្តម ដៀប ពីរី ថ្លែងថា អង្គសន្និបាទនេះ បានបញ្ចាំងនូវលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយសំដៅធ្វើឲ្យការអនុវត្តបន្ត កាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់ តាមរយៈការជជែកពិភាក្សា ផ្លាស់ប្តូរយោបល់របស់ អង្គសន្និបាត ។

ឯកឧត្តម បន្ថែមទៀតថា លទ្ធផលសម្រេចបានគួជាទីមោទនៈក្នុងឆ្នាំ២០២៤កន្លងមក គឺជាលទ្ធផលនៃកិច្ចខិតខំអស់ពីកម្លាំងកាយចិត្ដ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការខិតខំបំពេញការងារតាមតួនាទី ភារកិច្ចប្រកប ដោយឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការ វិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងការចូលរួមពីដៃគូអភិវឌ្ឍន៍ សប្បុរសជន អ្នកពាក់ព័ន្ធនានា និងជាពិសេស គឺការសហការ និងការចូលរួមពីប្រជាពលរដ្ឋ ។ ទោះជាយ៉ាងនេះក្តី យើង ក៏នៅមានបញ្ហា ប្រឈមមួយចំនួន ដែលរដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែសហការ គ្នាដោះស្រាយ និងខិតខំពង្រឹងការអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនថែមទៀត។

ទន្ទឹមគ្នានេះដែរ ឯកឧត្តម ញ៉ឹក បានខេង បានឡើងអានការបែងចែកក្រុមពិភាក្សាជា ០៦ក្រុម ពិភាក្សាលើ ប្រធានបទសំខាន់ៗ រួមមាន ប្រធានបទទី១៖ ការបង្ក្រាបបទល្មើសគ្រឿងញៀន ប្រធានបទទី២៖ ការបង្ក្រាបបទល្មើសចោរកម្ម ប្រធានបទទី៣៖ ការបង្ក្រាបបទល្មើសព្រៃឈើ ប្រធានបទទី៤៖ ការបង្ក្រាបបទល្មើសជលផល និងព្រៃលិចទឹក ប្រធានបទទី៥៖ ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ និងប្រធានបទទី៦៖ ការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ និងមន្ទីរអង្គភាព។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains