Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ បន្តចុះចែកធុងចម្រោះទឹកស្អាត ដើម្បីចូលរួមចំណែកគាំទ្រ ការរស់នៅស្អាត ហូបស្អាត និងអនាម័យល្អ នៅកម្ពុជា


សាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ បន្តចុះចែកធុងចម្រោះទឹកស្អាត ដើម្បីចូលរួមចំណែកគាំទ្រ ការរស់នៅស្អាត ហូបស្អាត និងអនាម័យល្អ នៅកម្ពុជា

(កំពង់ធំ)៖ ការចូលរួមប្រើប្រាស់ធុងចម្រោះទឹកស្អាតរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកគាំទ្រ ការរស់នៅស្អាត ហូបស្អាត និងអនាម័យល្អ នៅកម្ពុជា ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ នេះជាការលើកឡើងដោយ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធាន ប្រតិបត្តិសាខាសមាគមនារី កម្ពុជារដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ។

លោកជំទាវ លើកឡើងដូចនេះ ក្នុងពិធីចែកធុងចម្រោះទឹកស្អាត ជូនដល់ប្រជាពលរដ្ឋប្រមាណ ២៥០នាក់ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ គឺក្រោមវត្តមាន  លោកជំទាវ ក្រុមប្រឹក្សាខេត្ត និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន ព្រមទាំងកងម្លាំងទាំងបី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

ការផ្តល់ធុងចម្រោះទឹកស្អាតនេះ គឺជាការរួមចំណែកជាមួយរបស់រាជរដ្ឋាភិបាលក្នុងការគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រោះធុងចម្រោះទឹកស្អាត ជួយសន្សំសំចៃ និងជាការរួមចំណែកមួយរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាពិសេសតែងតែជួយគាំទ្រសកម្មភាពរបស់ស្ត្រីគ្រប់កាលៈទេសៈ។

លោកជំទាវ បានផ្តាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព។ កត្តាដែលសំខាន់នោះ គឺការរស់នៅ ដោយប្រកាន់យកការរស់នៅស្អាត ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ។

ពិសេសក្មួយៗសិស្សានុសិស្សត្រូវខិតខំបន្តការសិក្សារៀនសូត្រ ប្រកបដោយចំណេះដឹង និងបំណិនជីវិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈឱ្យក្លាយជាពលរដ្ឋ មានសមត្ថភាពពេញលក្ខណៈ ទាំងចំណេះដឹង វិន័យ សីលធម៌ ស្មារតីរឹងប៉ឹង និងសុខភាពល្អប្រសើរ ដើម្បីជាធនធានបន្តវេនដ៏មានសក្តានុពលក្នុងការចូលរួមការពារ អភិរក្ស និងអភិវឌ្ឍប្រទេសជាតិ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើងបងតូចបងធំ ចូលរួមគោរពច្បាប់ចរាចរណ៍ និងថែទាំសុខភាពឲ្យបានគ្រប់ៗគ្នា។ ចំណែកឯអជ្ញាធរ ត្រូវតែពង្រឹងឱ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋាន តាមគោលនយោបាយរបស់រាជរដ្ឋាបាល។

សូមបញ្ជាក់ថា ធុងចម្រោះទឹកស្អាត ២,០០២ធុង ដែលផ្តល់ដោយក្រុមហ៊ុន SIPCO ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកស្ទោង តាមរយៈសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ។ អត្ថបទ រិទ្ធី.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains