ឯកឧត្តម ហេង សំណាង សំណោះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០២៥)
(កំពង់ធំ)÷ កម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០២៥) ក្រោមអធិបតីភាព ឯកឧត្តម ហេង សំណាង អនុប្រធានក្រុមចុះមូលដ្ឋានតំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាបេសកជនពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ឯកឧត្តម ហេង សំណាង បានលើកឡើងថាដោយមានស្មារតីរំដោះជាតិមាតុភូមិទើបឈានទៅដល់ការរំដោះជាតិមាតុភូមិពីរបបអាវខ្មៅយង់ឃ្នងប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃទី ៧ខែមករា ១៩៧៩ ដែលនាំឲ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្នក្រោមវីរៈភាពដ៏អង់អាចក្លាហានដែលបានយកសាច់ស្រស់ ឈាមស្រស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។
ទន្ទឹមនឹងនេះឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមបន្តថែរក្សាការពារនូវសុខសន្តិភាពនេះឱ្យបានគង់វង្សដើម្បីសេចក្តីសុខការអភិវឌ្ឍនិង ប្រឆាំងដាច់ខាតរាល់ទង្វើនិងជនទាំងឡាយណាដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលឬធ្វើបដិវត្តន៍ពណ៌និងបង្កអសន្តិសុខទាំងឡាយដល់ជាតិមាតុភូមិ និងប្រជាពលរដ្ឋឱ្យខាងតែបាន។
លើសពីនេះឯកឧត្តម ហេង សំណាង អនុប្រធានក្រុមចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានជំរុញនិងលើកទឹកចិត្ត សិស្សានុសិស្ស និងយុវជន ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែជាសិស្សល្អ កូនល្អ មិត្តល្អ នៅឱ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវស្វែងយល់ឱ្យបានច្បាស់លាស់ពីប្រត្យក្សភាពនៃទិវាជ័យជំនះ៧មករា ដែលនាំឱ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍន៍ហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាប្រវត្តិធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៧ នេះ។
អ្នកគ្រូ សួន សុខរីម តំណាងយុវជននិងប្រជាពលរដ្ឋនៅក្នុងស្រុកប្រាសាទបល្ល័ង្ក ទាំងមូលបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាសុខសន្តិភាពជាពិសេសស្មារតី៧មករាជាអមតៈ ដែលផឹកទឹកមិនភ្លេចប្រភពទឹក។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។