Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែធ្នូ និងដាក់ចេញទិសដៅ សម្រាប់អនុវត្តបន្ត

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែធ្នូ និងដាក់ចេញទិសដៅ សម្រាប់អនុវត្តបន្ត

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែធ្នូ ឆ្នាំ២០២៤ និងដាក់ចេញនៅទិសដៅសម្រាប់អនុវត្តបន្តខែមករា ឆ្នាំ២០២៥ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ឋផលសកម្មភាពការងារយោធាសន្តិសុខប្រចាំខែធ្នូ ឆ្នាំ២០២៤ និងបានលើកឡើងនូវសេចក្តីព្រាងទិសដៅ សម្រាប់អនុវត្តក្នុងខែមករា ឆ្នាំ២០២៥ ដើម្បីដាក់ជូនអង្គប្រជុំពិភាក្សា និងផ្ដល់យោបល់សម្រេច ។

បន្ទាប់មកអង្គប្រជុំ បានដំណើរការពិភាក្សាកែសម្រួល និងបំពេញបន្ថែម នូវបណ្ដាខ្លឹមសារមួយចំនួនក្នុងសេចក្តីព្រាងរបាយការណ៍ និងទិសដៅ ដើម្បីរាយការណ៍ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ជាផ្លូវការ ។

ឧត្តមសេនីយ៍ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះមេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ ផ្នែកជំនាញគ្រប់ស្ថាប័នចំណុះនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន  នាយទាហានរង និងពលទាហានទាំងអស់ ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចសម្រេចបានតាមផែនការ ដែលថ្នាក់លើ បានប្រគល់ជូន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តមានជាអាទិ៍ :
ទីមួយ ត្រូវបន្តចូលរួមក្នុងកិច្ចសហប្រតិបត្តិការ​ ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដើម្បីរួមចំណែកឲ្យខេត្តកំពង់ធំរបស់យើង មានសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ ជាទីសុខសាន្តរបស់ប្រជាជន និងភ្ញៀវជាតិ​ អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ និងទេសចរណ៍កម្សាន្តនៅក្នុងខេត្តកំពង់ធំ។
ទីពីរ :  ត្រូវបន្តចូលរួមយ៉ាងសកម្ម ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ​ តាមផែនការ​ដែល​ថ្នាក់​ដឹកនាំ​បាន​ប្រគល់​ជូន​ ។
និងទីបី : ត្រូវមានផែនការ និងសហការឱ្យបានល្អ​ ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ និងត្រូវចាត់តាំងកម្លាំងចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៤៦ ឆ្នាំ ទិវាបុណ្យជាតិ(៧មករា​ ១៩៧៩​-​ ៧មករា ២០២៥​) ដែល​ជា​ថ្ងៃ​មហាជ័យជម្នះ​  ក្នុង​ការវាយ​ផ្ដួល​រំលំ​របប​អាវខ្មៅ​ប៉ុល​ ពត​ រំដោះ​អាយុ​ជីវិត​ប្រជាជន​កម្ពុជា​ ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​  ហើយ​បាន​នាំ​មក​នូវ​សុខសន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ឲ្យ​មាន​ភាព​​រីកចម្រើន​រុងរឿង​ដូច​សព្វថ្ងៃ​នេះ​ នៅថ្នាក់ខេត្ត ថ្នាក់ស្រុក និងនៅតាមបណ្ដាមូលដ្ឋាននានា ឱ្យមានភាពអធិកអធម។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains