Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចាក់បេតុង កែលម្អសោភ័ណភាពវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីត្រៀម​អបអរសាទរខួបលើកទី៤៦ ទិវាបុណ្យជាតិ៧ មករា

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចាក់បេតុង កែលម្អសោភ័ណភាពវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីត្រៀម​អបអរសាទរខួបលើកទី៤៦ ទិវាបុណ្យជាតិ៧ មករា

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដឹកនាំក៏កម្លាំងផ្នែកសឹករងស្ទឹងសែន ចាក់បេតុងកែលម្អសោភ័ណភាពក្នុងបរិវេណវិមានរំលឹកគុណយុទ្ធជនពលី ដោយសារសង្គ្រាម  ដើម្បីត្រៀមចូលរួមអបអរសាទរខួបលើកទី ៤៦ ទិវាបុណ្យជាតិ( ៧មករា ឆ្នាំ១៩៧៩ ៧មករា ឆ្នាំ២០២៤) ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលី នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកអនុសេនីយ៍ឯក ហែម ថន មេបញ្ជាការរង តំណាងលោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍បញ្ជាក់ថា គម្រោងដែលត្រូវចាក់បេតុងបន្ថែមនៅពេលនេះគឺមានទំហំ​ ១,១៧០​ ម៉ែត្រការ៉េ ដោយរៀបចំបាតក្រោមក្រាលឫស្សី និងថ្មប្រភេទ០,១សង់ទីម៉ែត្រ គុណ និង០,២ សង់ទីម៉ែត្រ  មានកម្រាស់ ៥០សង់ទីម៉ែត្រ ដើម្បីកែលម្អសោភ័ណភាពក្នុងបរិវេណវិមានរំលឹកគុណយុទ្ធជនពលី ដោយ​សារ​សង្គ្រាម​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ថា កន្លងមកនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលលោកនៅជាមេបញ្ជាការកងទ័ពជើងគោក លោកបានជួយឧបត្ថម្ភរៀបចំបេតុងគ្របផ្នូរសព និងចាក់បេតុងក្នុងបរិវេណ​ផ្នូរសពឱ្យមានសោភ័ណភាព ដើម្បីជាទីគោរពសក្ការៈ និងជាការដឹងគុណដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវរៀបចំសម្ភារៈគ្រឿងសំណង់ ដែលត្រូវចាក់បេតុងឲ្យបានស្របតាមលក្ខណៈបច្ចេកទេសដើម្បីមានគុណភាពល្អ មាន​សោភ័ណភាព​ ត្រៀមរៀបចំពិធីមិទិ្ទញរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៦ឆ្នាំ នៃទិវាបុណ្យជាតិ ៧មករា ដែលនឹងឈានចូលមកដល់នៅពេលដ៍ខ្លីខាងមុខនេះ។ ជាមួយនោះដែរមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានថ្លែងនូវការគោរពដឹងគុណចំពោះវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជនយុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម រួមចំណែកជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចូលរួមអនុវត្តនូវនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដូចសព្វថ្ងៃនេះ  និង​សូម​គោរព​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​ពួកគាត់​បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​។ អត្ថបទតំបន់សឹករងកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains