រដ្ឋបាលខេត្តកំពង់ធំ គ្រោងរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥
(កំពង់ធំ)៖ ឯកឧត្តម ញ៉ឹក បានខេង និងឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤។
កិច្ចប្រជុំពិភាក្សាមានអញ្ជើញចូលរួម លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត ប្រធានន្ទីរអង្គភាព នាយកទីចាត់ការ និងអស់លោក លោកស្រី ពាកព័ន្ធមួយចំនួនទៀតផងដែរ។
រដ្ឋបាលខេត្តកំពង់ធំ គ្រោងរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ នៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទីស្តីការគណៈរដ្ឋមន្ត្រី។
សូមបញ្ជាក់ថា នៅកិច្ចប្រជុំនេះមានការបែបចែកក្រុមពិភាក្សា ទទួលខុសត្រូវក្នុងការរៀបចំពិធីបើក-ពិធីបិទអង្គសន្និបាត និងក្រុមសម្របសម្រួល ចែកជា ០៦ក្រុម និង ០៦ប្រធានបទ ដូចជា៖
– ក្រុមទី១ ប្រធានបទ៖ ការបង្ក្រាបបទល្មើសគ្រឿងញៀន
– ក្រុមទី២ ប្រធានបទ៖ ការបង្ក្រាបបទល្មើសចោរកម្ម
– ក្រុមទី៣ ប្រធានបទ៖ ការបង្ក្រាបបទល្មើសព្រៃឈើ
– ក្រុមទី៤ ប្រធានបទ៖ ការបង្ក្រាបបទល្មើសជលផល និងព្រៃលិចទឹក
– ក្រុមទី៥ ប្រធានបទ៖ ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ
និង -ក្រុមទី៦ ប្រធានបទ៖ ការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ និងមន្ទីរអង្គភាព៕
អត្ថបទៈ រិទ្ធី.ពិនិត្យដោយអ៊ុមញឹប។