Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ រៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ និងដាក់វិធានការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅតាមមូលដ្ឋាន

រដ្ឋបាលខេត្តកំពង់ធំ រៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ និងដាក់វិធានការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅតាមមូលដ្ឋាន

(កំពង់ធំ)÷ ក្រុមប្រឹក្សាខេត្តកំពង់ធំបានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវលោកលោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែឆ្នូ  ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះឯកឧត្តម ដៀប ពីរី ថ្លែងថា កិច្ចប្រជុំនាពេលនេះ បានផ្តោតសំខាន់ទៅលើការត្រួតពិនិត្យការងារកន្លងមករបស់រដ្ឋបាលខេត្ត អក្ខរាវិរុទ្ធ និងខ្លឹមសារមិនពេញលេញ នៅតាមមន្ទីរ/អង្គភាព ដើម្បីកែលម្អឱ្យមានភាពត្រឹមត្រូវឡើងវិញ និងបានជំរុញលើកទឹកចិត្តដល់ប្រធានមន្ទីរអង្គភាពទាំងអស់ សូមយកចិត្តទុកដាក់ទៅលើរបាយការណ៍ឱ្យបានល្អប្រសើរ ជាពិសេសពេលផ្ញើមករដ្ឋបាលខេត្ត សូមពិនិត្យឱ្យបានត្រឹមត្រូវ ពីខ្លឹមសារ អក្ខរាវិរុទ្ធ ទិន្នន័យមួយចំនួនឱ្យបានច្បាស់លាស់ ។

ជាមួយគ្នានេះផងដែរឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានលើកយករបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្ត ដែលមានរបៀបវារៈចំនួន៦ រួមមាន៖ សូមគោរពជូន របៀបវារៈនៃកិច្ចប្រជុំ÷ ១-ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ០៦ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។ ៣-ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេចស្តីពី ការកែសម្រួលការទទួល ស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ។ ៤-ពិនិត្យ និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តកំពង់ធំ។ ៥-ពិនិត្យ និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព គណៈកម្មការរៀបចំគម្រោងខេត្ត។ ៦-បញ្ហាផ្សេងៗ។

ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ មា​នប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់ខេត្តកំពង់ធំ ក្នុងនោះ ការកសាងប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែង បានផ្តល់សារៈប្រយោជន៍ចំពោះបងប្អូនប្រជាកសិករក្នុងការបង្កបង្កើនផលលើវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ អាចធ្វើបានច្រើនដងក្នុងមួយឆ្នាំនិងការពារមិន ឱ្យមានការលិចលង់ពីទឹកជំនន់ ព្រមទាំងអាចជួយទាក់ទាញចំណាប់ អារម្មណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តផងដែរ។

ឯកឧត្តមអភិបាលរងខេត្តបានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានចូលរួមទប់ស្កាត់ បង្ក្រាបបទល្មើស និងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងខេត្តកំពង់ធំ ប្រកបដោយប្រសិទ្ធភាពដោយចុះអនុវត្តន៍ដល់គោលដៅនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun