ទីបំផុតជនសង្ស័យ គាស់បង្អួចផ្ទះចូលលួចយកទ្រព្យសម្បត្តិ អ្នកដទៃ ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ស្វាយ បង្ក្រាបបានហើយ
(កំពង់ធំ)÷ លោកឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីវេលម៉ោង០៣ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ពីទទួលបណ្ដឹង ពីជនរងគ្រោះឈ្មោះ លី សុភ័គ្គត្រា ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីលួចមានស្ថានទម្ងន់ទោស(ដោយការគាស់ទម្លុះទម្លាយ)។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុកកំពង់ស្វាយ ដឹកនាំដោយលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុក ប្រើប្រាស់វិធានការជំនាញ ឈានទៅបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អៀង ប៉េងអឺ ភេទ ប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាវេលាម៉ោង១៦ និង១០ នាទី នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។
ជាលទ្ធផល សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន÷ ១.ខ្សែក០១ខ្សែទម្ងន់ ០៥ជី,២.ខ្សែដៃ០១ខ្សែទម្ងន់០៥ជី,៣.ជិញ្ជៀន០១វង់ទំងន់០២ជី,
៣.ទូរស័ព្ទ០១គ្រឿង,៤.បារីចំនួន០២ សុង,៥.សាំង១៥លីត្រ ព្រមទាំងប្រគល់ ជូនជនរងគ្រោះ នារសៀលថ្ងៃ០៣ ខែធ្នូធ្ឆ្នាំ២០២៤ដោយគ្រប់ចំនួនទាំងអស់ដែលបាត់៕ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។