Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ញឹក បានខេង អញ្ជើញចូលរួមបើក វគ្គបណ្តុះបណ្តាល ស្តីពី “ការគ្រោងថវិកា និងការចំណាយថវិកាសេវាសង្គម ឃុំ-សង្កាត់”

ឯកឧត្តម ញឹក បានខេង អញ្ជើញចូលរួមបើក វគ្គបណ្តុះបណ្តាល ស្តីពី “ការគ្រោងថវិកា និងការចំណាយថវិកាសេវាសង្គម ឃុំ-សង្កាត់”

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងសាលប្រជុំសាលាខេត្តកំពង់ធំ បានរៀបចំនូវ វគ្គបណ្តុះបណ្តាល ស្តីពី “ការគ្រោងថវិកា និងការចំណាយថវិកាសេវាសង្គម ឃុំ-សង្កាត់” ។ សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តកំពង់ធំ និង ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ ព្រមទាំងការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកនាយកប្រតិបត្តិ នៃអង្គការសម្ព័ន្ធភាពដៃគូ ដើម្បីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ CPDD និងសិក្ខាកាមមកពីបណ្តារ​ អង្គភាព​ ពាក់ព័ន្ធផងដែរ។

ឯកឧត្តម​ ញឹក​ បានខេង​ មានប្រសាសន៍ថា​គោលបំណងក្នុងការបង្កើតនូវ​ វគ្គបណ្ដុះបណ្ដាលនេះឡើងមិនត្រឹមតែរួមចំណែកដល់ការគាំទ្រ និងការអនុវត្តសេវាសង្គមឃុំ -សង្កាត់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស ដែលត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា បានចាត់ទុកជាអាទិភាពខ្ពស់បំផុត នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ៕

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាល ស្តីពី “ការគ្រោងថវិកា និងការចំណាយថវិកាសេវាសង្គម ឃុំ-សង្កាត់” មានការចូលរួមជួយជ្រោមជ្រែង និងឧបត្ថម្ភដោយ​ អង្គការសម្ព័ន្ធភាពដៃគូ ដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) អង្គការខេមរា អង្គការអនាគតកុមារ(AK) អង្គការអ្នកអភិវឌ្ឍន៍សហគមន៍ (NAS) និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ពិសេសម្ចាស់ជំនួយរបស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់ និងអង្គការមូលនិធិអាស៊ី (TAF) ដែលគាំទ្រដល់អង្គការដៃគូអភិវឌ្ឍន៍។
អត្ថបទ និងរូបភាពដោយ លោកយីម ប៊ុន ហ័រ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun