លោក សាយ គឹមឡម បានលើកឡើងថា ស្មារតី២ធ្នូជាស្មារតីអមតៈនៃសុខសន្តិភាព និងការអភិវឌ្ឍន៍
(ខេត្តកំពង់ធំ )÷ លោក សាយ គឹមឡម បអភិបាលស្រុកស្ទោង បានមានប្រសាសន៍ដូច្នេះ នៅក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញ ជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៤៦ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨ ០២ធ្នូ ២០២៤)នៅស្រុកស្ទោងនាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤។
លោកបានបញ្ជាក់ថា ដោយមានស្មារតី ២ធ្នូទើបឈានទៅដល់ការរំដោះជាតិមាតុភូមិពីរបបអាវខ្មៅយង់ឃ្នងប្រល័យពូជសាសន៍ប៉ុលពត ដែលនាំឲ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន ក្រោមវីរៈភាពដ៏អង់អាចក្លាហានរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។
ទន្ទឹមនឹងនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមបន្តថែរក្សាការពារនូវសុខសន្តិភាពនេះឲ្យបានគង់វង្សដើម្បីសេចក្តីសុខការអភិវឌ្ឍនិង ប្រឆាំងដាច់ខាតរាល់ទង្វើនិងជនទាំងឡាយណាដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលឬធ្វើបដិវត្តន៍ពណ៌និងបង្កអសន្តិសុខទាំងឡាយដល់ជាតិមាតុភូមិ និងប្រជាពលរដ្ឋឱ្យខាងតែបាន។
លើសពីនេះលោកបានជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសអាជ្ញាធរពាក់ព័ន្ធសូម
ចូលរួមថែរក្សាការពារអភិរក្សព្រៃលិចទឹកនិងជីវចម្រុះ ព្រមទាំងដីតំបន់បីជាជំរកត្រីពង និងជាទ្រនាប់ការពារបឹងទន្លេឆ្មារបឹងទន្លេសាប កុំឱ្យមានការឆាប់រីងរាក់ជាដើម និងទុកជាកេរ្តិ៍ដំណែលរួមរបស់មនុស្សជាតិនិងកូនចៅយើងជំនាន់ក្រោយ ដែលសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះផងដែរ។
អ្នកគ្រូ ប៉ិច សោភ័ណ តំណាងយុវជននិងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូលបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាសុខសន្តិភាពជាពិសេសស្មារតី២ធ្នូជាអមតៈនិងផឹកទឹកមិនភ្លេចប្រភពទឹក។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។