Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សមាជិក សមាជិកា គណបក្សនានា៤១៤នាក់ ដែលបានស្ម័គ្រចិត្ត មកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពជា ជាគណបក្សរបស់ប្រជាជនធ្វើអ្វីៗដើម្បីប្រជាជន

សមាជិក សមាជិកា គណបក្សនានា៤១៤នាក់ ដែលបានស្ម័គ្រចិត្ត មកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពជា ជាគណបក្សរបស់ប្រជាជនធ្វើអ្វីៗដើម្បីប្រជាជន

(កំពង់ធំ)÷ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សនានាដែលបានស្ម័គ្រចិត្ត ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចំនួន ៤១៤នាក់ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នាឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ថ្លែងថា: គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន ធ្វើអ្វីៗដើម្បីប្រជាជន។

នៅក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍បន្ថែមទៀតថា បងប្អូនដែលមានវត្តមាននៅទីនេះ សុទ្ធសឹងតែជាបែកបេក្ខជនឈរឈ្មោះនៅក្នុងគណបក្សផ្សេង ហើយបានសម្រេចចិត្តមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជាវិញ។ នេះជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវដែលយើងត្រឡប់មករួមរស់ក្នុងក្របខណ្ឌមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកសមាជិការហូតដល់ជាង៦លាននាក់។ ហើយក៏ជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះដែរ។

ឯកឧត្តមបានបន្ថែមទៀតថា នៅប្រទេសកម្ពុជាយើងមិនមានគណបក្សណាដែលកសាងសមិទ្ធផលជាច្រើនដូចគណបក្សប្រជាជនកម្ពុជានោះទេ។ មេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នៅផ្សារភ្ជាប់ជាមួយនឹងប្រជាជននៅគ្រប់កាលៈទេសៈ ទីណាមានទុក្ខលំបាក ទីនោះតែងតែមានមន្ត្រីគណបក្សប្រជាជនចុះទៅជួយជានិច្ច។ គណបក្សប្រជាជននៅតែទទួលយកបងប្អូនមកពីគណបក្សនានា មករួមរស់ជាមួយនឹងគណបក្សប្រជាជនបានដែរ។ អត្ថបទលោក ធូ កែវមុន្នី

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains