ឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីប្រណាំងទូកនៅខេត្តកំពង់ធំ
(កំពង់ធំ) ៖ព្រឹកថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២៤ នេះឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការងាររៀបចំពិធីប្រណាំងទូកនៅខេត្តកំពង់ធំនាពេលខាងមុខ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរ នានាក្នុងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបីក្នុងខេត្ត លោកអភិបាលក្រុង. ស្រុកនិងមន្ត្រីអនុគណៈកម្មការទាំង៦ចំណុះឲ្យគណៈកម្មការរៀបចំការប្រណាំងទូកខេត្តកំពង់ធំបានអញ្ជើញចូលរួមផងដែរ។
បន្ទាប់ពីឯកឧត្តមអភិបាលរងខេត្តនិងជាប្រធានអនុគណៈកម្មការទាំង ៦ចំណុះអោយគណៈកម្មការរៀបចំការប្រណាំងទូកខេត្តកំពង់ធំ និងប្រធានមន្ទីរ អភិបាលក្រុងស្រុក លើកឡើងអំពីយន្តការនៃការដោះស្រាយការងារតាមជំនាញក្នុង រួចមក។
ដើម្បីអោយកម្មវិធីប្រណាំងទូកនៅខេត្តកំពង់ធំប្រព្រឹត្តិទៅដោយរលូន ឯកឧត្តមនួនផារ័ត្ន បានណែនាំដល់អនុគណៈកម្មការនិងមន្ត្រីក្រោមឱវាទទាំងអស់ត្រូវ រៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ទាំងយប់ ទាំងថ្ងៃក្នុងកំឡុងពេលរៀបចំនិងប្រារព្ធពិធីបុណ្យអុំទូក ក្នុងនោះ ត្រូវសម្រួលចរាចរណ៍បញ្ជាការកក់ស្ទះនិងការរៀបចំចំណតយានយន្តគ្រប់ប្រភេទឲ្យបានល្អ -ត្រៀមរៀបចំក្រុមពន្លត់អគ្គីភ័យ -រៀបចំឲ្យមានបន្ទប់ទឹកដោយប្រើបន្ទប់ទឹកមន្ទីរដែលនៅជិតកន្លែងពិធីឬពិនិត្យលទ្ធភាពប្រើប្រាស់បន្ទប់ទឹកចល័ត-រៀបចំទីកន្លែងស្នាក់នៅជូនកីឡាករឲ្យបានសមរម្យ-រៀបចំក្រុមគ្រូពេទ្យតាមកន្លែងទីតាំងថ្នាក់នៅនិងកន្លែងជាក់ស្ដែងមួយចំនួនទៀតដើម្បីព្យាបាលជូនកីឡាករនិងមហាជនដែលជួបបញ្ហាសុខភាព- រៀបចំតុបតែងភ្លើងពណ៌លម្អសួនច្បារនិងតាមដងផ្លូវមួយចំនួន – នឹងនៅពេលយប់ អុជកាំជ្រួចពិធីបង្ហោះគោមនិងពិធីបណ្ដែតប្រទីប ។ ចាត់ចែងរៀបចំសំអាតបរិស្ថាន នៅតាមបរិវេណពិធី ទាំងមុនពេលក្នុងអំឡុងពេលក្រោយពេលរៀបចំពិធីឲ្យមានអនាម័យនិងបរិស្ថានល្អ។ មន្ទីរព័ត៌មានត្រូវធ្វើការផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍និងបណ្តាញទំនាក់ទំនងសង្គមអំពីការរៀបចំពិធីនិងចុះយកព័ត៌មាននិងផ្ដិតរូបភាពនានាទាក់ទងទៅនឹងកម្មវិធីដើម្បីផ្សព្វផ្សាយព័ត៌មានអោយបាទូលំទូលាយ ដើម្បីឲ្យកម្មវិធីប្រណាំងទូកបណ្ដែតប្រទីបនៅខេត្តកំពង់ធំទទួលបាននៅភាពសប្បាយរីករាយ៕
សូមបញ្ជាក់ថាការប្រណាំងទូកខេត្តកំពង់ធំនៅថ្ងៃទ១៦.១៧.ឆ្នាំ២០២៤នេះ ទូកដែលចូលរួមប្រណាំងមានសរុប ៦៦ ទូកទូកវែងចំនួន 9 ទូក. ទូកខ្នាតអន្តរជាតិចំនួន ៤១ ទូក .ទូកផ្កាចារចំនួន ១៦ ទូក ចំណុះពិត ១៧០៧ នាក់ កម្លាំងបម្រុង ៣៧៣ នាក់សរុបកីឡាករទាំងអស់ចំនួន២០៨០ នាក់។អត្ថបទអ៊ុមញឹប-រូបភាពយីមប៊ុនហ័រ។