Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកតាំងគោក នាំយកអំណោយចុះសាកសួរសុខទុក្ខជនចាស់ជរាមានជីវភាពលំបាក និងជំងឺប្រចាំកាយ៣គ្រួសារ នៅភូមិទួលពភ្លា ឃុំស្រឡៅ

អភិបាលស្រុកតាំងគោក នាំយកអំណោយចុះសាកសួរសុខទុក្ខជនចាស់ជរាមានជីវភាពលំបាក និងជំងឺប្រចាំកាយ៣គ្រួសារ នៅភូមិទួលពភ្លា ឃុំស្រឡៅ

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ជនចាស់ជរា មានជំងឺប្រចាំកាយ និងជួបការលំបាកចំនួន ៣គ្រួសារ នៅភូមិទួលពភ្លា ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋាន ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ។

ក្នុងឱកាសនោះលោកអភិបាលស្រុក ហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសពលរដ្ឋមានជីវភាពលំបាក។
លោកបានសម្តែងនូវក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះស្ថានភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំង ៣គ្រួសារ និងបានលើកទឹកចិត្តឱ្យពួកគាត់បន្តតស៊ូជម្នះរាល់ឧបសគ្គក្នុងជីវភាព និងបានបញ្ជាក់ថា អំណោយដែលបានចែកជូននេះរួមមាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃបានមួយរយៈផងដែរ។

លោក ហាក់ ម៉ុងហួត ក៏បានណែនាំដល់អាជ្ញាធរភូមិ-ឃុំ បន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរា ជនពិការ និងក្រុមងាយរងគ្រោះផ្សេងទៀត ដើម្បីធានាថាពួកគាត់ទទួលបានការគាំទ្រ និងជំនួយទាន់ពេលវេលា។

គួរបញ្ជាក់ដែរថា ការចុះសួរសុខទុក្ខ និងចែកអំណោយនេះ គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ឱ្យកាន់តែប្រសើរឡើងផងដែរ។

សូមជម្រាបដែរថា អំណោយដែលបានប្រគល់ជូនគ្រួសារទាំង៣នេះ រួមមាន៖​ អង្ករ​ មី​ ត្រីខ​ ទឹកសុទ្ធ​ និងថវិកាមួយចំនួនផងដែរ៕ អត្ថបទ រដ្ឋបាលស្រុកតាំងគោក

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV