Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

នាយទាហាន២រូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្ទោង បានទទួលអំណោយពីលោកអភិបាលស្រុកស្ទោង ជាការលើកទឹកចិត្ត

នាយទាហាន២រូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្ទោង បានទទួលអំណោយពីលោកអភិបាលស្រុកស្ទោង ជាការលើកទឹកចិត្ត

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលនៃគណៈអភិបាលស្រុកស្ទោង និងសហការី ព្រមទាំងកងកម្លាំងទាំង៣ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន២រូប ដែលទើបតែមកពីបំពេញភារកិច្ចការពារខ្សែរបន្ទាត់ព្រំដែន ហើយកំពុងនឹងបន្តការសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្ទោង នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ លោកអភិបាលស្រុកស្ទោង បានកោតសរសើរដោយស្មោះអស់ពីចិត្ត ដល់នាយទាហានទាំង២រូប ដែលមានឆន្ទៈមុះមុត និងបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារបន្ទាត់ព្រំដែន ក៏ដូចជាប្រជាជាតិទាំងមូល ដោយមិនខ្លាចនឿយហត់ឡើយ។ លោកក៏បានណែនាំដល់នាយទាហានទាំង២រូប ឱ្យព្យាយាមថែរក្សាសុខភាព ស្ដាប់វេជ្ជបញ្ជា និងទទួលទានឱសថឱ្យបានទៀងទាត់តាមការកំណត់ ដើម្បីឆាប់បានជាសះស្បើយពីជំងឺ និងបន្តភារកិច្ចការពារបូរណភាពទឹកដីបន្តទៀត។

ជាចុងបញ្ចប់លោក សាយ គឹមឡម បានសម្ដែងនូវការដឹងគុណយ៉ាងក្រៃលែងដល់វីរៈកងទ័ពទាំងអស់ ដែលបានបំពេញបេសកកម្មយ៉ាងសំខាន់ក្នុងបុព្វហេតុការពារបូរណភាព​ទឹកដី ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ បន្ថែមពីនេះ លោក ក៏បានថ្លែង​អំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យបង្អែកស្ទោង ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងនាមជាសមរភូមិជួរក្រោយ ផ្ដល់ការមើលថែយ៉ាងយកចិត្តទុកដាក់ជូនដល់វីរៈកងទ័ពរបស់យើង ដោយមិនមានបង់ប្រាក់ ឬសេវាកម្មអ្វីឡើយ។

គូសបញ្ជាក់ថា នាយទាហានទាំង២រូបពោលគឺលោកអនុសេនីយ៍ត្រី ទិត្យ ទិន ដែលឈរជើងនៅវរៈសេនាតូច៣៧៤ នៃកងពលតូចលេខ៧ (ភ្នំខ្មោច) និងលោកអនុសេនីយ៍ត្រី ហ៊ន ចន្ទី នៅផ្នែកសឹករងស្ទោង ឈរជើងនៅទិសអានសេះ បានទទួលអំណោយរួមមាន÷ អង្ករ១បេ មី១កេស ទឹកបរិសុទ្ធ២កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួនមួយសែនរៀលផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV