Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកសាយ គឹមឡម អំពាវនាវពុទ្ធបរិស័ទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបន្តវប្បធម៌សាមគ្គី និងចែករំលែកដើម្បី ពុទ្ធចក្រនិងអាណាចក្រ មានការរីកចម្រើនជាមួយគ្នា

លោកសាយ គឹមឡម អំពាវនាវពុទ្ធបរិស័ទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបន្តវប្បធម៌សាមគ្គី និងចែករំលែកដើម្បី ពុទ្ធចក្រនិងអាណាចក្រ មានការរីកចម្រើនជាមួយគ្នា

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាដូច្នេះក្នុងឱកាសដែលលោក និងព្រះអង្គគ្រូនាគសត្ថាសុខុមោល នី សុវណ្ណមុន្នីរ៉េត និងព្រះគ្រូ កែវ សុវណ្ណកុមារ ចៅអធិការវត្តទំពេជ និងសហការី បានអញ្ជើញនិងនិមន្តជាអធិបតីភាពក្នុងពិធីកាត់តែខ្សែបូរសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានានៅក្នុងវត្តគិរីវង្សារាម ហៅវត្តទំពេជ ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

លោកបន្ថែមថាដោយកត្តាសុខសន្តិភាពនិងប្រទេសជាតិកំពុងអភិវឌ្ឍជឿនលឿនខ្លាំង ការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបយើងមានឱកាសធ្វើបុណ្យទានជុំគ្នា ជាពិសេសការសន្សំនូវបុញ្ញនិធិ សម្រាប់ទាំងជាតិនេះនិងអនាគតជាតិ និងបានថ្លែងអំណរព្រះគុណនិងអរគុណជាអនេកកប្បការដល់ព្រះគ្រូចៅអធិការ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ដែលតែងតែរួបរួមសហការនិងបរិច្ចាគបច្ច័យធនធានសព្វបែបយ៉ាងក្នុងការចូលរួមអភិវឌ្ឍវត្តទំពេជ និងលើកកម្ពស់ពុទ្ធសាសនាឱ្យបានរុងរឿងតរៀងទៅ។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកស្ទោង បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះគ្រូ នាគ សត្ថាសុខុមោល នី សុវណ្ណមុន្នីរ៉េត ដែលតែងតែឧបត្ថម្ភគាំទ្រនិងជ្រោមជ្រែងពុទ្ធសាសនា ជាពិសេសចូលរួមអភិវឌ្ឍវត្តអារាមនានានិងបាននិមន្ត ជាព្រះអធិបតីភាពក្នុងពិធីកាត់ខ្សែបូរក្នុងពិធីដ៏វិសេសវិសាលនេះ។

ជាមួយនេះផងដែរព្រះអង្គគ្រូ នី សុវណ្ណមុន្នីរ៉េត បានមានសង្ឃដីការណែនាំដល់ពុទ្ធបរិស័ទ ជិតឆ្ងាយត្រូវខិតខំ សិក្សាស្វែងយល់ពីព្រះពុទ្ធសាសនានិងអប់រំទូន្មានប្រៀនប្រដៅកូនចៅឱ្យខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាព ដោយព្រហ្មវិហារធម៌ជាពិសេសដើម្បី អនាគតបុត្រធីតារបស់ខ្លួនឱ្យបានភ្លឺស្វាងនិងក្លាយជាទំពាំងស្នងឬស្សីហើយជាអ្នកទ្រទ្រង់ពុទ្ធសាសនាប្រកបដោយការឈ្លាសវៃនិងជ្រះថ្លា។

សូមបញ្ជាក់ថាក្នុងឱកាសនោះដែរ លោក សាយ គឹមឡម និងសហការីបានចូលរួមបុណ្យនូវបច្ច័យ៧៨៥,០០០រៀល ហើយ ព្រះគ្រូ នី សុវណ្ណមុន្នីរ៉េត បានចូលបុណ្យនូវបច្ច័យចំនួន២លានរៀល ជូនក្រុមភ្លេងពិណពាទ្យ១០ម៉ឺនរៀល អ្នកកាន់ខ្សែបូរ ១០ម៉ឺនរៀល លោកគ្រូអ្នកគ្រូ១០ម៉ឺនរៀលប្រជាការពារ១១ម៉ឺនរៀល សិក្សានុសិស្សចំនួន២២០នាក់ ក្នុង១នាក់ទទួលបាននូវសៀវភៅ១ក្បាល ប៊ិច១ដើម ខ្មៅដៃ១ដើម និងថវិកា១ពាន់រៀល។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains