លោក ព្រំ ឆដា លើកឡើងថាការចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារអតីតយុទ្ធជន ជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងរដ្ឋបាលស្រុកស្ទោង
(កំពង់ធំ)÷ លោក ព្រំ ឆដា អភិបាលរងស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីព្រមទាំងព្រះមន្ត្រីសង្ឃស្រុកស្ទោង តំណាងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង អញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងចែកអំណោយជូនដល់គ្រួសារអតីតយុទ្ធជននៅក្នុងឃុំដងក្តា រ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។
លោកបន្ថែមថាថ្វីដ្បិតអំណោយនៅពេលនេះមានសភាពតិចតួចក្តី ក៏ប៉ុន្តែបានបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ក្នុងនាមសម្ព័ន្ធមេត្រីភាពរបស់រដ្ឋបាលស្រុកស្ទោង ជាមួយក្រុមគ្រួសារអតីតយុទ្ធជនគ្រប់រូប ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះដែរគ្រួសារអតីតយុទ្ធជនដែលទទួលអំណោយនៅក្នុងឱកាសនេះ បានគោរពថ្លែងអំណរគុណយ៉ាង ជ្រៀលជ្រៅបំផុតដល់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីព្រមទាំងព្រះមន្ត្រីសង្ឃស្រុកស្ទោង ដែលតែងតែគិតគូរយកទុកដាក់ សួរសុខទុក្ខនិងចែកអំណោយជូនដល់ពួកគាត់ជារឿយៗនិងជារៀងរាល់ឆ្នាំ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងបុណ្យភ្ជុំបិណ្ឌ។
សូមបញ្ជាក់ថាគ្រួសារអតីតយុទ្ធជនទាំង ៦គ្រួសារ ក្នុង១គ្រួសារៗទទួលបាននូវ÷គ្រឿងឧបភោគបរិភោគ១ឈុត ព្រមទាំងថវិកា៦ម៉ឺនរៀលផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។