Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

(កំពង់ធំ)៖ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងខ្ពង់ខ្ពស់ឧត្តម នួន ផារ័ត្ន ភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម ដៀប ពីរី បានមានប្រសាសន៍ថា ការប្រជុំនាពេលនេះ ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ត្រូវតែមានរបៀបវារៈនៃកិច្ចប្រជុំមាន៖ ១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត។ ២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។ ៣- បញ្ហាផ្សេងៗ

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្តទៀតថា ខេត្តកំពង់ធំមានការរីកចម្រើនជាបណ្ដើរៗ ក្រោមការដឹកនាំរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ មានការអភិវឌ្ឍ មានសោភ័ណភាពស្រស់ស្អាត មានការតុបតែងនៅតាមដងស្ទឹងសែន មន្ទីរអង្គភាព តាមក្រុង/ស្រុក និងទីវត្តអារាម នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកទស្សនាកម្សាន្ត ព្រមទាំងមានរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់កងកម្លាំងទាំង៣ ជូនបងប្អូនប្រជាពលរដ្ឋមកទស្សនាកម្សាន្តទាំងពេលយប់ និងពេលថ្ងៃនៅក្នុងខេត្តកំពង់ធំមានភាពសប្បាយរីករាយ។

តាមរយៈកិច្ចប្រជុំនេះឯកឧត្តម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងអស់ សូមចូលរួមថែរក្សា និងទុកដាក់សំរាមឱ្យមានសណ្ដាប់ធ្នាប់ល្អ ចៀសវាងកុំចោលសំរាមផ្ដេសផ្ដាស ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។

ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានថ្លែងថាចំពោះកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយក្រុមការងារបានយកចិត្តទុកដាក់ទៅលើរបាយការណ៍ ស្ដីពីការអនុវត្តការងារបងរដ្ឋបាលខេត្តប្រចាំខែមីនា ឆ្នាំ២០២៥ មានភាពច្បាស់លាស់ត្រឹមត្រូវ នឹងត្រូវអនុវត្តបន្តទៀតនៅខែមេសាឱ្យមានលក្ខណៈច្បាស់លាស់។  សម្រាប់សង្ក្រាន្តខេត្តកំពង់ធំឆ្នាំ២០២៥ នាពេលខាងមុខនេះ សូមឱ្យមន្ទីរអង្គភាពក្រុងស្រុកទាំងអស់ ចូលរួមផ្សព្វផ្សាយបន្ថែមទៀត សហការគ្នាមកកំសាន្តសប្បាយឱ្យបានច្រើនកុះករ ដើម្បីលើកស្ទួយនៅប្រពៃណីជាតិខ្មែរ។ អត្ថបទលោក ធូ កែវមុនី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains