Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលាសាងសង់កុដិ នៅវត្តស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្តាន់

ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលាសាងសង់កុដិ នៅវត្តស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្តាន់

  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន  អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រួមជាមួយសហការី បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលាសាងសង់កុដិ១ខ្នង  នៅវត្តបទុមសាគរ ហៅវត្តស្រែវាលខាងកើត ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមជំនួយឧបត្ថម្ភសាងសង់របស់ពុទ្ធបរិស័ទចំណុះជើងវត្ត និងជំនួយឧបត្ថម្ភរបស់ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។  ។

  លោកតា វង់ យ៉ុល គណៈកម្មការអាចារ្យវត្ត តំណាងព្រះតេជគុណ ជុំ ម៉ុត ព្រះគ្រូចៅអធិការវត្តស្រែវាលខាងកើត បានឡើង​រាយការណ៍​អំពី​គម្រោង​ផែនការ​នៃការ​សាងសង់​ដុថ្មីនេះ​ ធ្វើ​បេតុង​ប្រក់ក្បឿង​តាម​រចនាបថ​ខ្មែរ​ ដែល​មាន​ទំហំ​   ៩៦​ ម៉ែត្រ​ការ៉េ​ និងបាន​​សូមគោរព​ថ្លែងអំណរគុណចំពោះឯកឧត្តម សោម ស៊ុន និងក្រុមការងារ ដែលបាន ចួលរួមប្រគេន ទេយ្យទាន ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្រាប់ចង្ហាន់ព្រះសង្ឃ និង ឥដ្ឋប្រហោងចំនួន ៥,០០០ ដុំនិងថវិកាមួយចំនួន ចូលរួមក្នុងការសាងសង់កុដិ១ខ្នង នៅក្នុងទីអារាមនេះ ដើម្បីទុកជាកេរ្តិ៍ដំណែលសម្រាប់វិស័យព្រះពុទ្ធសាសនា ជូនដល់ប្រជាពុទ្ធបរិស័ទ គោរពបូជា ។

  ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន  សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យអាណាចក្រ និងពុទ្ធចក្រមានការរីកចម្រើនរុងរឿងគួរជាទីមោទនៈ ។ បច្ចុប្បន្ននៅទូទាំងព្រះរាជាណាចក្រកម្ពុជាមានវត្តអារាមជាង ៥,០០០ វត្ត  និងមានព្រះសង្ឃគង់នៅជាង ៧ ម៉ឺនអង្គ ដែលជាទីគោរពបូជារបស់ពុទ្ធសាសនិកជន ដែលគោរពប្រតិបត្តិក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

   នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរួមគ្នាថែរក្សាឲ្យបានសុខសន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍន៍ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ មុឺងម៉ាត់ និងឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលយើង។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains