Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងខេត្តកំពង់ធំ អញ្ជើញសម្ពោធកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាបឋមសិក្សាក្តីដូង 


អភិបាលរងខេត្តកំពង់ធំ អញ្ជើញសម្ពោធកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាបឋមសិក្សាក្តីដូង 

(កំពង់ធំ)÷ លោកជំទាវ លំ គន្ឋារី អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ឃុំ បានអញ្ជើញក្នុងពិធីសំណេះសំណាល លោកនាយក សាលាលោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋសិស្សានុសិស្សប្រមាណ២០០នាក់និងសម្ពោធកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាបឋមសិក្សាក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។

 នៅក្នុងឱកាសនោះលោកជំទាវលោក លំ គន្ឋារី បានកោតសរសើរ ដល់លោកនាយកសាលា លោកគ្រូអ្នកគ្រូ គណៈកម្មការ មាតាបិតាសិស្ស ដែលមានមូលមតិគ្នា ធ្វើបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលថវិកាមកសាងសង់អភិវឌ្ឍសាលាបឋមសិក្សានេះជារៀងរាល់ឆ្នាំ និងមានឆ្លងសមិទ្ធផលក្នុងឆ្នាំនីមួយៗ  ទង្វើនេះឆ្លុះបញ្ចាំងឱ្យឃើញនៅស្មារតីសាមគ្គីភាពគ្នាក្នុងឃុំ/ស្រុក ប្រកបដោកម្លាភាព ក្នុងការកែលម្អបរិស្ថានសាលារៀនឱ្យមានសោភ័ណភាពស្រស់បំព្រងដើម្បីទាក់ទាញសិស្សមកសិក្សារៀនសូត្របានគ្រប់ៗគ្នា។

ជាមួយគ្នានេះផងដែរលោកជំទាវអភិបាលរងខេត្តកំពង់ធំ មានមតិផ្ដាំផ្ញើបន្ថែមគឺ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ លោកគ្រូអ្នកគ្រូយកចិត្តទុកដាក់ក្នុងការបង្រៀន និងរៀន ពិសេសគឺអប់រំសិស្សានុសិស្សឱ្យមានសីលធម៌ល្អ។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ចៀសសឱ្យឆ្ងាយពីគ្រឿងញៀន ចេះជួយយកអាសារគ្នា អ្នកចេះច្រើនបង្រៀនអ្នកចេះតិច សិស្សពូកែចេះចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សិស្សខ្សោយ។ សូមមាតាបិតាសិស្ស យកចិត្តទុកដាក់ ជួយបង្រៀនកូនៗ បន្ថែមនៅផ្ទះ ត្រូវផ្លាស់ប្ដូរផ្នត់គំនិត ចំពោះការបណ្ដោយឱ្យកូនៗ និងសិស្សានុសិស្ស ដែលមិនគ្រប់អាយុប្រើប្រាស់ទូរសព្ទ។

សូមបញ្ជាក់ផងដែរថា ពិធីសម្ភោធ និងកាត់ខ្សែបូក្លោងទ្វា សាលាបឋមសិក្សាក្តីដូងនាពេលនេះ លោកជំទាវ លំ គន្ឋារី អភិបាលរងខេត្តកំពង់ធំ បានចូលថវិកាបុណ្យចំនួន៥០០ដុល្លាសហរដ្ឋអាមេរិក សិស្សរបាំជូនពរចំនួន២០០.០០០រៀល លោកយាយ
លោកតា៤០នាក់ ថវិកាសរុប៤០០.០០០រៀល សិស្សានុសិស្ស១២០នាក់ថវិកាសរុប ៦០០.០០០រៀល នគរបាលប៉ុស្តិនិងប្រជាការពារ ៧០.០០០រៀល ។ អត្ថបទលោក ធូ កែវមុន្នី ​ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains