Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង÷ ទំនប់ស្ទាក់ទឹកស្ទឹងស្ទោង(ពាម)នឹងជួយឱ្យកសិករម្ចាស់ស្រែជាង១ម៉ឺនហិចតាធ្វើស្រែបាន២ដងក្នុ១ឆ្នាំដោយសុវត្ថិភាព

អភិបាលស្រុកស្ទោង÷ ទំនប់ស្ទាក់ទឹកស្ទឹងស្ទោង(ពាម)នឹងជួយឱ្យកសិករម្ចាស់ស្រែជាង១ម៉ឺនហិចតាធ្វើស្រែបាន២ដងក្នុ១ឆ្នាំដោយសុវត្ថិភាព

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ទំនប់ស្ទាក់ទឹកពាម ស្ថិតនៅក្នុងភូមិប្រកៀប ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរលោកបានណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសអាជ្ញាធរឃុំម្សាក្រងត្រូវនាំគ្នាជួយថែរក្សាសម្បត្តិប្រព័ន្ធ ធារាសាស្ត្រនិងសំណង់សិល្បៈការ្យដែលសម្តេចមហាបវរធិមតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចងដៃតាមរយៈ ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង  ដើម្បីទុកជាអាងស្តុកទឹក ជាប្រព័ន្ធធារាសាស្ត្រដ៏មានសក្តានុពលហើយក៏ជាផ្លូវគមនាគមន៍ដ៏មមាញឹក ដែលនឹងជួយលើកកម្ពស់សេដ្ឋកិច្ចជីវភាពប្រជាកសិករនៅក្នុងឃុំម្សាក្រងនិងស្រុកស្ទោងឱ្យកាន់តែប្រសើរឡើង សមស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណិតទី៧ ហើយនឹងជួយធ្វើឲ្យស្រុកស្ទោងមានទេសភាពខៀវបំព្រងគ្រប់រដូវកាល ដោយស្រែស្រូវនិងច្បារដំណាំ។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម និងពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិប្រកៀប ឃុំម្សាក្រ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតដល់ ឯកឧត្តមថោ ជេដ្ឋានិងក្រុមការងារដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាព ជីវភាព ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ហើយបានចូលរួមអភិវឌ្ឍន៍និងកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនិងប្រព័ន្ធធារាសាស្ត្រស្អែកស្កះ ជាពិសេសស្ពានថ្មឆ្លងកាត់អូរចកភ្ជាប់ទៅភូមិប្រកៀបដែលជួយឲ្យពុកម៉ែបងប្អូននិងសិស្សានុសិស្សធ្វើដំណើរដឹកកសិផលនិងទៅសាលារៀនបានងាយស្រួលនិងឆាប់រហ័សជាងមុន។

លើសពីនេះលោកបានណែនាំដល់អាជ្ញាធរភូមិម្សាក្រងត្រូវគ្រប់គ្រងនិងថែរក្សាដីចំណីផ្លូវនិងប្រព័ន្ធធារាសាស្ត្រនេះដើម្បីធានាបាននូវគុណភាពផ្លូវនិងសំណង់ប្រើប្រាស់បានយូរវែង ជាពិសេស និងអាចជាកន្លែងទេសចរណ៍ដ៏មានសក្តានុពលដែលអាចភ្ជាប់ពីភូមិសាស្ត្រស្រុកស្ទោងទៅស្រុកជីក្រែងខេត្តសៀមរាបផងដែរ។

សូមបញ្ជាក់ថា ទំនប់ស្ទាក់ទឹកបង្ហៀរពាមមានប្រវែង៥៥ម៉ែត្រ សំណង់សិល្បការ្យ៤កន្លែង សំណង់ភ្ជាប់មុខដាច់១កន្លែង ទ្វារទឹក៣ប្រវែង១៩ម៉ែត្រ ដែលនៅបណ្ដោយផ្លូវគ្រួសក្រហមប្រវែង៨គីឡូម៉ែត្រ ភ្ជាប់ពីភូមិប្រកៀបរហូតដល់ព្រំប្រទល់ខេត្តសៀមរាប និងស្ពានបេតុងអូរចក ប្រវែង៣៦ម៉ែត្រផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុម ញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains