Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ឃីម សុខឃាង និងមន្ត្រីជំនាញកសិកម្ម ចុះពិនិត្យមើលការប្រមូលផលស្រូវប្រាំង និងសួរសុខទុក្ខបងប្អូនប្រជាកសិករ ដែលសត្វមមាចត្នោតធ្វើឱ្យខូចស្រូវប្រាំង នៅឃុំតាំងក្រសៅ

លោក ឃីម សុខឃាង និងមន្ត្រីជំនាញកសិកម្ម ចុះពិនិត្យមើលការប្រមូលផលស្រូវប្រាំង និងសួរសុខទុក្ខបងប្អូនប្រជាកសិករ ដែលសត្វមមាចត្នោតធ្វើឱ្យខូចស្រូវប្រាំង នៅឃុំតាំងក្រសៅ 

(កំពង់ធំ)÷ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ និងមន្ត្រីជំនាញកសិកម្មថ្នាក់ស្រុក បានចុះពិនិត្យមើលការប្រមូលផលស្រូវប្រាំង និងចុះសួរសុខទុក្ខប្រជាកសិករដែលសត្វមមាចត្នោតធ្វើឱ្យខូចស្រូវប្រាំងជាច្រើនហិចតា នៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្រៅអំពីបងប្អូនប្រជាពលរដ្ឋដែលកំពុងប្រមូលផល លោក ឃីម សុខឃាង បានគិតគូរពីសុខទុក្ខប្រជាជាតិកសិករដែលជួបបញ្ហាទៅលើតម្លៃទីផ្សារស្រូវ សត្វមមាចដែលកំពុងតែបំផ្លាញស្រូវប្រាំង ស្រែមួយចំនួនប្រភពទឹកមិនទាន់ទៅដល់ធ្វើឱ្យស្កកស្រូវ និងបញ្ហាផ្សេងៗទៀត កត្តាទាំងអស់នេះហើយ ក្រុមការងារថ្នាក់ស្រុក និងនឹងមន្ត្រីជំនាញទាំងអស់ចុះជួយអន្តរាគមន៍ ជួយដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសនេះដែរ បងប្អូនប្រជាកសិករមានអារម្មណ៍រីករាយ នៅពេលដែលឃើញថ្នាក់ដឹកនាំតែងតែបារម្ភ និងគិតគូរពីសុខទុក្ខប្រជាកសិករ ហើយបានចុះជាប់ជាមួយប្រជាពលរដ្ឋ និងប្រជាពលរដ្ឋបានសំណូមពរទៅថ្នាក់ដឹកនាំសរុបរួមមាន÷ ១-ស្នើសុំឱ្យតម្លៃស្រូវប្រាំងបានថ្លៃ ឫអាចរក្សាតម្លៃ៧៧០រៀលក្នុង១គីឡូក្រាមជាប្រចាំ។ ២-សុំមន្ត្រីជំនាញកសិកម្មណែនាំថ្នាំសម្រាប់បាញ់កម្ចាត់មមាចត្នោត ព្រោះមមាចត្នោតកំពុងតែបំផ្លាញដំណាំស្រូវប្រាំងនៅចុងរដូវប្រមូលផលនេះ។ ៣. ផ្ដល់ទឹកឱ្យបានគ្រប់គ្រាន់ ដល់ស្រូវប្រាំងណាដែលនៅឆ្ងាយពីប្រភពទឹក។

សូមបញ្ជាក់ផងដែរថា នៅឃុំតាំងក្រសៅការងារបង្កបង្កើផលរបស់ប្រជាកសិករមាន÷ ផ្ទៃដីស្រូវប្រាំងមាន ៣.៤៨៨ ហិកតា ទិន្នផលមធ្យមក្នុង១ហិកតា ប្រមូលផលបាន៦តោនក្នុងមួយហិចតា ។ គិតមកដល់ពេលនេះការច្រូតកាត់មកដល់ពេលនេះការប្រមូលផលស្រូវប្រាំងនៅលើផ្ទៃដីសរុបបាន៥០ភាគរយ ហើយមួយរយៈពេលនេះមានសត្វមមាចត្នោតធ្វើឱ្យខូចស្រូវប្រជាកសិករជាច្រើនហិចតា ដែលកំពុងរងការខូចខាត។ ប្រជាកសិករស្នើសុំឱ្យការិយាល័យកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ជួយផ្តល់ថ្នាំមានប្រសិទ្ឋិភាពសម្លាប់សត្វមមាចត្នោត ដែលកំពុងបំផ្លាញស្រូវប្រាំង។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains