អនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក បាននាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនដល់គ្រួសារ ដែលមានជីវជីវភាពខ្វះខាត៥គ្រួសារ
(កំពង់ធំ)÷ លោកស្រី ឃួន ឡេ អភិបាលរងស្រុក តំណាងលោក វណ្ណៈ សោភានិត ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ និងមន្រ្តី ប្រចាំការអនុសាខាស្រុក បានចុះសាកសួរសុខទុក្ខនិង នាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខននាំយកថវិកា អង្ករ សម្ភារៈ ជូនដល់គ្រួសារខ្វះខាតចំនួន០៥គ្រួសារ នៅឃុំទួលគ្រើល៣គ្រួសារ ឃុំសាលាវិស័យ២គ្រួសារ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកស្រី ឃួន ឡេ បានបញ្ជាក់ថាគ្រួសារខ្វះខាតចំនួន០៥គ្រួសារមានឈ្មោះដូចជា៖ ១.គ្រួសារលោកស្រី គិន អុល អាយុ៥៦ឆ្នាំ មានសមាជិក៦នាក់ ក្នុងបន្ទុក នៅភូមិអូរក្រូច ឃុំសាលាវិស័យ។ ២.គ្រួសារលោក ចុន សេងថៃ អាយុ៣៥ឆ្នាំ មានសមាជិក១០នាក់ ក្នុងបន្ទុក នៅភូមិអូរក្រូច ឃុំសាលាវិស័យ។ ៣.ឈ្មោះ ខៀវ ផាន់ ប្រុស អាយុ៨៦ឆ្នាំ មានសមាជិកគ្រួសារ ៥នាក់ ភូមិម្រាក” ក” ឃុំទួលគ្រើល
។ ៤.គ្រួសារលោកស្រី យ៉ែម រឿម អាយុ៦៧ឆ្នាំ មានសមាជិក៦នាក់ ក្នុងបន្ទុក នៅភូមិទួលគ្រើល
ឃុំទួលគ្រើល។ ៥.គ្រួសារលោកស្រី ថៃ ភិញ អាយុ៦៣ឆ្នាំ មានសមាជិក៦នាក់ ក្នុងបន្ទុក នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបកល្ល័ង្ក ខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រីអនុប្រធានអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយឯកឧត្តម នួន ផារ័ត្ន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលជានិច្ចកាលតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៏ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក”ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។
បន្ថែមក្នុងពេលនោះដែរលោកស្រីអនុប្រធានអនុសាខា សូមឱ្យបងប្អូនទាំងអស់រស់នៅប្រកបដោយ អនាម័យជានិច្ចទាំងការហូបស្អាត ផឹកស្អាត សម្រាកក្នុងមុងជាប្រចាំដើម្បីជៀសផុតពីជម្ងឺផ្សេងៗ និងសូមប្រុងប្រយ័ត្នខ្ពស់ទៅនឹងការត្រៀមបង្ការគ្រោះមហន្តរាយដែលអាចកើតមានគ្រប់ពេល គ្រប់វេលាដូចជាករណី អគ្គីភ័យ រន្ទះបាញ់ ខ្យល់កន្រ្ដាក់ ទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗ។
សូមបញ្ជាក់ផងដែរថា សម្ភារៈដែលអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក បានផ្តល់ជូនគ្រួសារទាំង៥គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ ថវិកា ១០០,០០០រៀល អង្ករ៥០គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរផងដែរ។ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យដោយអ៊ុមញឹប។