Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប

កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប

(ខេត្តកំពង់ធំ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ សេង សំអុល នាយសេនាធិការរង និងជាប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការបង្រ្កាបបទល្មើសនេសាទនៅតំបន់ឃុំផាត់សណ្តាយ បានបន្តដឹកនាំកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តសហការជាមួយកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមានការណែនាំរបស់មន្ត្រីជំនាញជលផលសង្កាត់ប្រចាំការនៅទីបញ្ជាការស្រាល បន្តធ្វើសកម្មភាពកំទេចឧបករណ៍នេសាទល្មើសច្បាប់ ដែលកំពុងធ្វើសកម្មភាពនៅតំបន់ព្រែកតាសោម  ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ សេង សំអុល បានបញ្ជាក់ថា នៅថ្ងៃនេះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ ដោយបានការសហការជាមួយកម្លាំងចម្រុះ និងដោយមានការណែនាំបង្ហាញពីមន្ត្រីជលផល សង្កាត់ផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ។  កងកម្លាំងចម្រុះបានបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់រួមមាន ៖ សាច់អួនចំនួន១១ របាំងប្រវែង ៣,៣០០ម៉ែត្រ , ឡុក ចំនួន២២ឡុក , លបចំនួន២២លប និងបង្គោលចំនួន៤,៥០០ដើម ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ និងបានណែនាំ  ប្រគល់ភារកិច្ចបន្ថែមដល់កងកម្លាំងចម្រុះ ទាំងអស់ ពិសេសកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវសហប្រតិបត្តិការឲ្យបានល្អ ក្នុងការបន្តធ្វើសកម្មភាពបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឲ្យទទួលបានជោគជ័យតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយគ្មានការដកថយឡើយ និងបានប្តេជ្ញាចិត្តមិនឱ្យមានបទល្មើសនេសាទ កើតឡើងដដែលៗទៀតបានឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains