Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ករណីស្ត្រីម្នាក់បានឡើងបេះផ្លែតត្នោត បណ្ដាលឱ្យធ្លាក់ស្លាប់នៅនឹងកន្លែង

ករណីស្ត្រីម្នាក់បានឡើងបេះផ្លែតត្នោត បណ្ដាលឱ្យធ្លាក់ស្លាប់នៅនឹងកន្លែង

(កំពង់ធំ)÷ ដោយមានការចង្អុលបង្ហាញពីលោកស្នងការរងទទួលការងារព្រហ្មទណ្ឌ បច្ចេកទេស និងវិទ្យាសាស្ត្រ ដោយមានការសម្របសម្រួលពីឯកឧត្តម រស់  សារាំ  ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងលោកវរសេនីយ៍ទោ ជឹម រីណា អធិការស្រុកស្ទោង ចុះពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុ មានករណីមនុស្សធ្លាក់ពីដើមត្នោតស្លាប់នៅនឹងកន្លែង ស្ថិតនៅភូមិកន្តុងរ៉ុង ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ហេតុការណ៍នៅវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

តាមប្រភពរបស់លោកវរសេនីយ៍ទោ ជឹម រីណា អធិការស្រុកស្ទោង  បានបញ្ជាក់ថាសពឈ្មោះ អាង សុណេ ហៅស្រស់ ភេទស្រី អាយុ៣៨ឆ្នាំ នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការដឹកនាំបញ្ជាពីលោកអធិការ កម្លាំងជំនាញផ្នែកពិនិត្យហេតុ សហការជាមួយប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋាន គ្រូពេទ្យមណ្ឌលសុខភាពបន្ទាយស្ទោង និងដោយមានការសម្របសម្រួលពីឯកឧត្តម រស់  សារាំ  ព្រះរាជអាជ្ញា  នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងបានចុះទៅដល់កន្លែងកើតហេតុ។

លោកអធិការស្រុកស្ទោងបានបន្ថែមទៀតថា រយៈពេលប្រហែល១០ឆ្នាំកន្លងមកហើយឈ្មោះ អាង សុណេ ហៅ ស្រស់ តែងតែដើរឡើងកាប់ផ្លែត្នោតលក់ជារៀងរាល់ឆ្នាំ។លុះដល់ថ្ងៃទី១០ ខែកម្ភ: ឆ្នាំ២០២៥ វេលាម៉ោង ប្រហែល ១១.០០នាទី ជនរងគ្រោះបានចេញទៅកាប់ផ្លែត្នោតដូចសព្វដង តែម្នាក់ឯង  លុះដល់វេលាម៉ោង ប្រហែល១៥.៤០នាទី  ស្រាប់តែគេប្រទះឃើញឈ្មោះ អាង សុណេ ហៅស្រស់ បានធ្លាក់ពីលើដើមត្នោតស្លាប់ទៅហើយ។

ការស្រាវជ្រាវនិងពិនិត្យនៅកន្លែងកើតហេតុ ការបំភ្លឺពីឈ្មោះ ឃាង លាង ភេទស្រីអាយុ៨២ឆ្នាំ(ម្តាយសព)បញ្ជាក់ថា ជារៀងរាល់ថ្ងៃ កូនស្រីគាត់ឈ្មោះ អាង សុណេរ ហៅស្រស់ បានចេញទៅឡើងកាប់ផ្លែត្នោត យកមកលក់នៅតាមភូមិ ដោយប្រើបង្អោងឬស្សីដើម្បីឡើង។ លុះដល់ថ្ងៃទី១០ខែ កុម្ភៈឆ្នាំ ២០២៥ វេលាម៉ោងប្រហែល១១.០០នាទីថ្ងៃ កូនគាត់ បានជិះម៉ូតូចេញទៅរកកាប់ផ្លែត្នោត នៅត្រើយម្ខាងស្ទឹងដូចសព្វដង រហូតដល់ម៉ោងប្រហែល១៥ និង៥០នាទី ទើបដឹងថាកូនគាត់ធ្លាកពីលើដើមត្នោតស្លាប់។ តាមការបំភ្លឺរបស់ឈ្មោះ ហួត  រៀម ភេទស្រី បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ ឈ្មោះ អាង សុណេរ ហៅស្រស់ តែងតែដើរឡើងកាប់ផ្លែត្នោតយកមកលក់ជាប្រចាំថ្ងៃ ស្រាប់តែមានមនុស្សប្រុសម្នាក់មានអាយុប្រហែល៣០ឆ្នាំ បានជិះម៉ូតូមកប្រាប់ខ្លួនថាមានមនុស្សស្រីធ្លាក់ពីលើដើមត្នោតស្លាប់នៅត្រើយម្ខាងស្ទឹង ខ្លួនគិតថាពិតជាឈ្មោះ អាង សុណេរ  ហើយក៏នាំគ្នីគ្នាបងប្អូនទៅដល់កន្លែងកើតហេតុ ពេលទៅដល់ក៏ឃើញឈ្មោះ អាង សុណេរ ស្លាប់ទៅហើយនៅក្រោមគល់ត្នោត។ 

សូមបញ្ជាក់ផងដែរថា នៅកន្លែងកើតហេតុដើមត្នោត មានកំពស់១០ម៉ែត្រ  ហើយមានផ្លែជាច្រើន នៅជាប់ដើមត្នោតមានបង្អោងឬស្សីចាស់មួយ រិតជាប់ បាក់ពាក់កណ្តាលចុងធ្លាក់មកដី នៅក្បែរគល់ត្នោតមានការ៉ុងមួយ មានផ្លែត្នោត ចំនួន៧ផ្លែ។

តាមការស្រាវជ្រាវ ស៊ើបអង្កេតព័ត៌មានរបស់លោកវរសេនីយ៍ទោ ជឹម រីណា អធិការស្រុកស្ទោង នៅកន្លែងកើតហេតុ និងការពិនិត្យសព សន្និដ្ឋានឃើញថាសពឈ្មោះ អាង សុណេរ ហៅស្រស់ ស្លាប់ដោយសារឡើងកាប់ផ្លែត្នោត ធ្លាក់ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។ សពបានធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ អត្ថបទលោកវរសេនីយ៍ទោ ជឹម រីណា អធិការស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains