Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ឃីម សុខឃាង អញ្ជើញប្រគល់ផ្ទះ១ខ្នង និងសម្ភារៈប្រើប្រាស់ជូនគ្រួសារដែលរងអគ្គីភ័យ  នៅស្រុប្រាសាទសំបូរ

លោក ឃីម សុខឃាង អញ្ជើញប្រគល់ផ្ទះ១ខ្នង និងសម្ភារៈប្រើប្រាស់ជូនគ្រួសារដែលរងអគ្គីភ័យ  នៅស្រុប្រាសាទសំបូរ

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោក ឃីម សុខឃាង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរ បានអញ្ជើញប្រគល់ផ្ទះមួយខ្នងទំហំ៤ម៉ែត្រ×៦ម៉ែត្រ ធ្វើអំពីឥដ្ឋ ចាក់សាបបាត ជញ្ជាំងស័ង្កសី និងដំបូលស័ង្កសី ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនប្រគល់ជូនដល់គ្រួសារឈ្មោះ សន អ៊ត ភេទស្រី អាយុ៤៨ឆ្នាំរស់នៅភូមិសំរិត ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

លោក ឃីម សុខឃាង បានបញ្ជាក់ថា ដោយមើលឃើញពីទុក្ខលំបាករបស់បងស្រី សន អ៊ត ជាស្ត្រីមេម៉ាយមានកូន ៤នាក់នៅក្នុងបន្ទុក កូនទី១ឈ្មោះ ឡាំង តុងហុីន ភេទប្រុសអាយុ១៧ឆ្នាំ ឈប់រៀន មិនទាន់មានមុខរបរ។ កូនទី២ ឈ្មោះ ឡាំង ឡៃអួយ ភេទស្រី អាយុ១២ឆ្នាំ រៀនថ្នាក់ទី៥។  កូនទី៣ឈ្មោះ ឡាំង ងោល ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៤  និងកូនទី៤ឈ្មោះ ឡាំង ឡៃអាង ភេទស្រី អាយុ៩ឆ្នាំ រៀនថ្នាក់ទី៣។ ហើយផ្ទះរបស់បងស្រី សន អ៊ត ទទួលរងអគ្គីភ័យកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។។

លោក ឃីម សុខឃាង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរបាន ផ្ដួចផ្ដើមដើម្បីគៀរគររកថវិកានិងសម្ភារៈ ជួយសាងសង់ផ្ទះមួយខ្នងជូនដល់បងស្រី ជាជម្រក ការពារក្ដៅរងារ និងភ្លៀងផ្គរផងដែរ។ ជាលទ្ធផលគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរដឹកនាំដោយ លោក ឃីម សុខឃាងជាប្រធាន បានសម្រេចសាងសង់ផ្ទះមួយខ្នងចំណាយថវិកាសរុប ៤.៨០០.០០០រៀល ដែលថវិកាទាំងនេះបានមកពីការចូលរួមពីគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរ  ក្រុមយុវជនបន្តវេន ព្រមទាំងសប្បុរសជននានាជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាសំបូរតែងតែធ្វើការងារមនុស្សធម៌ ដើម្បីជួយដល់គ្រួសារដែលជួបទុក្ខលំបាកនៅក្នងស្រុកផងដែរ។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains