Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងដែលកំពុងជួបបញ្ហាខ្វះទឹកនៅឃុំបន្ទាយស្ទោង

ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងដែលកំពុងជួបបញ្ហាខ្វះទឹកនៅឃុំបន្ទាយស្ទោង

(កំពង់ធំ )÷ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងសហការី និងអាជ្ញាធរស្រុកស្ទោង បានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ប្រជាកសិករដែលកំពុងខ្វះខាតទឹកស្រោចស្រពជិត៤០០ ហិចតា ស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ។

ឯកឧត្តមបានបញ្ជាក់ថា ការចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងក្នុងឃុំបន្ទាយស្ទោង នៅពេលនេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងក្នុងនាមឯកឧត្តមផ្ទាល់ ដែលជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ពិតជាមិនទុកឱ្យស្រែស្រូវប្រជាកសិករណាម្នាក់គ្មានទឹកស្រោចស្រពឡើយគឺ ក្រុមការងារនិងអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំឱ្យអស់ពីលទ្ធភាព មិនថាយប់ថ្ងៃ ក្នុងការបូមសង្គ្រោះស្រែស្រូវកសិករអោយបានគ្រប់គ្នានិងទាន់ពេលវេលា ដែលអាចជួយបង្កើនទិន្នផលស្រូវកសិករឱ្យបានផលច្រើនថែមទៀត។

លើសពីនេះឯកឧត្តម បានជំរុញដល់អាជ្ញាធរភូមិ ឃុំ ត្រូវធ្វើការតាមដានយកចិត្តទុកដាក់និងរាយការណ៍ជាប្រចាំ
រាល់សំណើរ សំណូមពរ និងបញ្ហាការខ្វះខាតទឹកស្រោចស្រពស្រែស្រូវកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួនដល់ក្រុមការងារដើម្បីបានជួយអន្តរាគមន៍សង្គ្រោះពួកគាត់បានទាន់ពេលវេលា។

សូមបញ្ជាក់ថាការចុះបូមទឹកសង្គ្រោះស្រូវប្រាំងក្នុងឃុំបន្ទាយស្ទោងនេះមានចំនួន៣៨៥ហិចតា ដែលសរុបប្រជាពលរដ្ឋចំនួន៥០១គ្រួសារ ក្នុងភូមិចំនួន១០ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ១៩ខែមករា ឆ្នាំ២០២៥មកម៉្លេះ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains