Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដាក់បទបញ្ជាដល់យោធិនក្រោមឱវាទ ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់កងយោធពលខេមរភូមិន្ទ និងបទបញ្ជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដាក់បទបញ្ជាដល់យោធិនក្រោមឱវាទ ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់កងយោធពលខេមរភូមិន្ទ និងបទបញ្ជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងការគោរពអនុវត្តតាមបទបញ្ជារ របស់មេបញ្ជាការគ្រប់បណ្ដាលថ្នាក់ តាមឋានានុក្រម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់  ដែលកិច្ចប្រជុំនេះ ប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីជោគជ័យដ៏ត្រចះត្រចង់ របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នៅលើឆាកអន្តរជាតិ  ពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ស្ថិតក្រោមអធិបតីភាពរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងក្រោមការសម្របសម្រួល ពីលោកអាន់វ៉ាអ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី  និងជាប្រធានអាស៊ានប្ដូរវេន ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ផងដែរថា៖ ប្រជាជនកម្ពុជា ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស បានអបអរសាទរ ចំពោះលទ្ធផល នៃកិច្ចព្រមព្រៀងសន្តិភាព  ដែលជាការខិតខំប្រឹងប្រែង ក្នុងភាពអត់ធ្មត់ ស្ងប់ស្ងាត់ តែមិនស្ងៀម របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  ដែលបាននាំមកនូវសន្តិភាព និងស្ថេរភាព ជូនប្រជាជនកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការគ្រប់បណ្ដាថ្នាក់ តាមឋានានុក្រម ក្នុងការអនុវត្តនូវកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ សមស្របតាមសភាពការណ៍ថ្មី ដើម្បីធ្វើឱ្យកងយោធពលខេមរភូមិន្ទយើង មានការអភិវឌ្ឍន៍ រីកចម្រើនទាំងបរិមាណ និងគុណភាព ក្នុងភារកិច្ចការពារបូរណភាពទឹកដី និងរក្សាស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្របតាមលក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ។

ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្ដេជ្ញាចិត្តដាច់ខាត គោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV